មុខម្ហូប

​សម្លម្ជូរ​ទុរេន​ត្រី​ពោ​

គ្រឿងផ្សំ​–​ត្រី​ពោ​៣​កង់​ធំៗ​–​សាច់​ទុរេន​ខ្ចី ៣​ខាំ​–​គ្រឿង​បុក​១​ស្លាបព្រា​បាយ​–​ទឹកអំពិល​ទុំ​៤​ស្លាបព្រា​បាយ​–​កាពិ ១​ស្លាបព្រា​កាហ្វេ​–​ស្ករត្នោត​១​ផែន​–​ទឹកត្រី​១​ស្លាបព្រា​បាយ​– អំបិល​២​ស្លាបព្រា​កាហ្វេ​។​



វិធី​ធ្វើ​–​លាង​ត្រី​ឱ្យ​ស្អាត ហាន់សាច់​ទុរេន​ខ្ចី​ជា​ដុំៗ​តូច​ល្មម​ទុក​មួយអន្លើ​–​ដាក់​ដាំទឹក​ល្មម​មួយ​សម្ល ពេល​ពុះ​ដាក់​គ្រឿង​បុក​(​គល់​ស្លឹកគ្រៃ ស្លឹក​ក្រូច រមៀត រំដេង​) និង​កាពិ​ចូល​កូរ​ឱ្យ​រលាយ​ទើប​ដាក់​សាច់​ទុរេន​ចូល​។

​បន្ទាប់មក​ដាក់​អំបិល ទឹកអំពិល​ទុំ ស្ករត្នោត ទឹកត្រី ទុកឱ្យ​ពុះ​ប្រហែល​៥​នាទី សឹម​ដាក់​ត្រី​ចូល​ទុកឱ្យ​ឆ្អិន​បន្លែ​និង​សាច់​ត្រី​រួច​ជាការ​ស្រេច ៕​ប្រភព​: Ying World Food​​(រស្មី​កម្ពុជា)

rsc

Leave a Reply

Your email address will not be published. Required fields are marked *