Featured កីឡា ព័ត៌មានអន្តរជាតិ

​ម្ចាស់​ពាន​បាល់ទាត់​ពិភពលោក​អា​ហ្ស​ង់​ទីន​បាន​ស្លាប់​ដោយសារ​គាំងបេះដូង​

អន្តរជាតិ​៖​កីឡាករ​បាល់ទាត់​អា​ហ្ស​ង់​ទីន​លោក​ឌី​ហ្គូ​ម៉ា​រ៉ា​ដូ​ណា​(DiegoMaradona)​បាន​ស្លាប់​ដោយសារ​គាំងបេះដូង នៅ​អាយុ ៦០​ឆ្នាំ​កាលពី​ថ្ងៃ​ពុធ​ទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​លោក​ម៉ា​រ៉ា​ដូ​ណា​ត្រូវគេ​ទទួលស្គាល់ថា​ជា​កីឡាករ​ដ៏​ឆ្នើម​ម្នាក់​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​ពិភពលោក​បន្ទាប់ពី​លោក​ជួយ​ឱ្យ​ប្រទេស​របស់លោក​ទទួលបាន​ពានរង្វាន់​ពិភពលោក នៅ​ឆ្នាំ ១៩៨៦​។​រដ្ឋាភិបាល​អា​ហ្ស​ង់​ទីន បានប្រកាស​កាន់ទុក្ខ​ថ្នាក់ជាតិ​រយៈពេល ៣​ថ្ងៃ ខណៈដែល​សព​របស់លោក​ម៉ា​រ៉ា​ដូ​ណា​នឹងដាក់​តម្កល់​នៅឯ​រដ្ឋ​CasaRosada​ជា​កន្លែង​កៅអី​របស់​រដ្ឋាភិបាល​អា​ហ្ស​ង់​ទីន​។​

កីឡាករ​បាល់ទាត់ អា​ហ្ស​ង់​ទីន លោក ឌី​ហ្គូ ម៉ា​រ៉ា​ដូ​ណា​

​សូមបញ្ជាក់ថា​លោក​ម៉ា​រ៉ា​ដូ​ណា​គឺជា​កីឡាករ​ដែល​បាន​លេង​ឱ្យ​ក្លិប​ជាច្រើន​រួមមាន​ក្លិប​បាល់ទាត់​បា​សេ​ឡូ​ណា (Barcelona) និង ក្លិប​ណា​ប៉ូ​លី (Napoli) ។​លោក​គឺជា​ប្រធាន​ក្រុម ក្នុង​ឆ្នាំ​ដែល​អា​ហ្ស​ង់​ទីន ឈ្នះ​ពានរង្វាន់​ពិភពលោក ឆ្នាំ ១៩៨៦ ដោយ​រកបាន​គ្រាប់​បាល់​ច្រើន ឈ្នះ​អង់គ្លេស​ក្នុង​វគ្គ​ផ្តាច់​ព័​ត្រ ។​រហូត​គេ​ដាក់​រហ័ស្ស​នាម​ហៅ​លោក​ថា​ជា ដៃ​របស់​ព្រះ​(Hand of God)៕​ឡេង ដេ​ត​

MEXICO CITY, MEXICO – JUNE 29: Diego Maradona of Argentina holds the World Cup trophy after defeating West Germany 3-2 during the 1986 FIFA World Cup Final match at the Azteca Stadium on June 29, 1986 in Mexico City, Mexico. (Photo by Archivo El Grafico/Getty Images)


​ ​ ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *