ព័ត៌មានសង្គម

មន្ត្រី​ស្ថាបន​តុលាការខេត្ត​កំពង់ឆ្នាំង​ចុះ​ពិនិត្យ​និង​ណែនាំ​ពលរដ្ឋ​កុំឱ្យ​ប្រព្រឹត្ត​បទល្មើស​នេសាទ​

ខេត្តកំពង់ឆ្នាំង​៖​កាលពី​ថ្ងៃទី​២៥​វិច្ឆិការ​២០២០​មន្ត្រី​ស្ថាបន​តុលាការខេត្ត​កំពង់ឆ្នាំង​,​កម្លាំង​សមត្ថកិច្ច​រួមមាន​មន្ត្រី​ជំនាញ​ជលផល​បាន​ចុះ​ពិនិត្យ​បទល្មើស​នេសាទ​ដែល​ប្រើ​របាំង​រាំង​ភ្ជិត​ព្រែក​ជាច្រើន​កន្លែង​ក្នុងភូមិ​ព្រែក​យួន​និង​ព្រែក​ផ្សេងៗ​ទៀតហើយ​បាន​ណែនាំ​ពលរដ្ឋ​កុំឱ្យ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដែល​ស្ថិតក្នុង​ស្រុក​ជល​គី​រី​ខេត្តកំពង់ឆ្នាំង​។

​លោក​អ៊ិត​សុធា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​ថាៈ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យមើល​ការនេសាទ​របស់​ប្រជាពលរដ្ឋ​ដែល​បានដាក់​របាំង​រាំង​ផ្ជិ​ត​ព្រែក​នៅក្នុង​ស្រុក​ជល​គី​រី​។​ជាមួយនេះ​កម្លាំង​បាន​រុះ​រើចេញ​នូវ​ស្បែ​មុង​និង​អួន​ក្រឡា​ញឹក​និង​បានការ​ណែនាំ​ប្រជា​នេសាទ​ទាំងអស់​ឱ្យ​កុំ​ដាក់​សាច់​អួន​ក្រឡា​ញឹក​និង​ស្បៃ​មុង​។​

​លោក​អ៊ិត​សុធា​បាន​បន្តថាៈ​សូម​បងប្អូន​កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដើម្បី​ចាប់យក​ត្រី​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ត្រី​ចម្រុះ​ល្អិតៗ​ដែល​អាច​នឹង​ប្រឈម​ដាច់​ពូជ​និង​បាន​ចាក់​លែង​កូន​ត្រី​ចម្រុះ​គ្រប់​ប្រភេទ​មួយចំនួន​ចូលទៅក្នុង​ទន្លេ​វិញ​៕​វិចិត្រ​​

rsc

Leave a Reply

Your email address will not be published. Required fields are marked *