ព័ត៌មានសង្គម សន្តិសុខ

​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​សម័យ​សង្គ្រាម​ទម្ងន់​ជាង​៤០០​គីឡូ​រកឃើញ​នៅ​កំពង់ធំ​

​ភ្នំពេញ​៖​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​សម័យ​សង្គ្រាម​ទម្ងន់​ជាង​៤០០​គីឡូក្រាម​ត្រូវបាន​រកឃើញ​នៅ​ខេត្តកំពង់ធំ​។​លោក ហេង រតនា អគ្គនាយក​អង្គភាព​ស៊ីម៉ាក់ បាន​អះអាងថា​៖​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ អ្នកជំនាញ​អង្គភាព​ស៊ីម៉ាក​រកឃើញ​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​​សម័យ​សង្គ្រាម​ប្រភេទ MK83 ទម្ងន់​ជាង ៤៥០​គីឡូក្រាម​នៅ​ខេត្តកំពង់ធំ ។​

​លោក​អគ្គនាយក​ស៊ីម៉ាក់​បាន​បន្តថា ក្រោយពេល​រកឃើញ ជំនាញ​បាន​ដោះ​បន្សាប​គ្រាប់បែក​នេះ បាន​ជោគជ័យ ។​លោក​បាន​បញ្ជាក់ថា គ្រាប់បែក​នេះ មានការ​លំបាក​ក្នុង​ដោះ​បន្សាប​នៅនឹងកន្លែង ។​តែ​ទោះបីជា យ៉ាងណា ក៏ដោយ​អ្នកបច្ចេកទេស​រក​គ្រប់​ប​ធ្យោ​បាយ​ដើម្បី​បោសសម្អាត​គ្រាប់បែក​នេះ និង​ធានា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ៕វិចិត្រ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *