ព័ត៌មានសង្គម សុខាភិបាល អប់រំ

​អភិបាល​រាជធានី​ផ្តល់​ម៉ាស់​ចំនួន​៤​ម៉ឺន​និង​ឧបករណ៍​បំពង​សំឡេង​ចំនួន​៤០​គ្រឿង​

​ភ្នំពេញ​៖​កាលពី​នៅ​រសៀល​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បានផ្តល់​ម៉ាស់​ចំនួន​៤០.០០០​ម៉ាស់​និង​ឧបករណ៍​បំពង​សំឡេង​ចំនួន​៤០​គ្រឿង​ដល់​ស្នងការដ្ឋាន​គរ​បាល​រាជធានី​។​

ជាមួយ​នោះ​លោក​អភិបាល​រាជធានី​ក៏បាន​ចុះ​ពិនិត្យ​គ្រប់​គោលដៅ​នៃ​ស្តុ​ប​នីមួយៗ​ខណៈ​កងកម្លាំង​ទាំងអស់​កំពុង​ពង្រាយ​ក្នុង​ចែក​ម៉ាស់​ជូន​អ្នកដំណើរ​និង​បំពង​សំឡេង​តាម​ឃោស​ន​ស័ព្ទ​ដើម្បីឱ្យ​បងប្អូន​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​។​

​ចំពោះ​គោលដៅ​សំខាន់ៗ​ទាំង ២២ មានដូចជា ៖ គោលដៅ​១,​ស្តុ​ប​BKC២,​ស្តុ​ប​ពេទ្យ​ចិន​៣,​ស្តុ​ប​បូកគោ ៤,​ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់ ៥,​ស្តុ​ប​អង្គឌួង ៦,​ស្តុ​ប​ក្រសួង​អប់រំ ៧,​ស្តុ​ប​ជលផល ៨,​ស្តុ​ប​ក្តាន់​ពីរ​៩,​ស្តុ​ប អាងទឹក​១០,​ស្តុ​ប​ចេនឡា​១១,​ស្តុ​ប​ទួល​សង្កែ​១២,​ស្តុ​ប​កាំ​កូ​១៣,​ស្ពាន​អាកាស​៧​មករា។

​១៤,​ស្តុ​ប​២០០៤​កែង​ទ្រុងមាន់​១៥,​ស្តុ​ប​២០០៤​កែង​២៧១,១៦,​ស្តុ​ប​២៧១​កែង​៣៧១១៧,​ស្តុ​ប​ស្ពានដែក​។​គោលដៅ​ក្នុង​ខណ្ឌ​ចំនួន​៥​រួមមាន​៖១,​ខណ្ឌទួលគោក​ស្តុ​ប​ផ្សារ​ដើម​គរ​២,​ខណ្ឌ​៧​មករា​ស្តុ​ប​នា​ងគ​ង្ហី​ង​៣,​ខណ្ឌដូនពេញ​ស្តុ​ប​នាគ​បាញ់​ទឹក​៤,​ខណ្ឌចំការមន​ស្តុ​ប​បឹងត្របែក​៥,​ខណ្ឌ​បឹង​កេងកង​ស្តុ​ប​វត្ត​មហាមន្ត្រី ៕​​វិចិត្រ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *