សន្តិសុខ សេដ្ឋកិច្ច

​សមត្ថកិច្ច​ជំនាញ​ចាប់​រថយន្ត​ដឹកឈើ​១​គ្រឿង​ដោយ​គ្មាន​លិខិតអនុញ្ញាត​

ខេត្តព្រះវិហា​រៈលោក​ស៊ុ​ស៊ី​វុត្ថា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​បានឱ្យដឹងថាៈ​កាលពី​យប់​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០២០​លោក​បាន​ដឹកនាំ​មន្ត្រី​ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​។​សមត្ថកិច្ច​បាន​ចាប់​រថយន្ត​កែច្នៃ​១​គ្រឿង​គ្មាន​លេខ​ពីបទ​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​។​គឺជា​ប្រភេទ​ឈើ​អារ​លេខ​២​ចំនួន​៥២​ដុំ​ស្មើនឹង​៣,៨៦​ម៉ែត្រគូប​ដឹក​ចេញពី​ស្រុក​ជ័យ​សែន​ឆ្ពោះទៅ​ខេត្តកំពង់ធំ​។​

​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បាន​បន្តថា​៖​រថយន្ត​នេះ​បាន​បើក​រត់គេច​ពី​កម្លាំង​សមត្ថកិច្ច​គេច​លាក់​នៅផ្ទះ​ពលរដ្ឋ​ស្ថិតនៅ​ភូមិ​ភ្នំ​ដែក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ ប្រព្រឹត្តឡើង​ដោយ​ឈ្មោះ ឆាត​រស់នៅ​កំពង់ធំ​ដែល​កំពុង​ស្រាវជ្រាវ​សាវតា​បន្ថែម​។​

លុះ​នៅ​ព្រឹកថ្ងៃខែ​ឆ្នាំ​ដដែល​ដោយមាន​ការអនុញ្ញាត​ពី​លោក​ទី​សុវិនថាល់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សមត្ថកិច្ច​បាន​ដកហូត​ឈើ​ទាំងអស់​យកមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើរ​វៀង​ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​នៃ​ច្បាប់​ស្តីពី​ព្រ​ឈើ​៕​​វ៉ាន់ឌី​​

rsc

Leave a Reply

Your email address will not be published. Required fields are marked *