Featured ព័ត៌មានសង្គម សុខាភិបាល

​​ថ្ងៃនេះ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​មាន​ចំនួន​៤​នាក់​និង​អត់​មាន​អ្នកជា​សះស្បើយ​ទេ​

​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​៩ ខែធ្នូឆ្នាំ​២០២០នេះក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​លទ្ធផល​កាលពី​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០២០​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ចំនួន​៤​នាក់​បន្ថែមទៀត​
​ដែលជា​បុគ្គលិក​ហាង​Pedro​និង​ជា​អ្នក​ចូល​ហាង​Zando​បឹង​កេងកង​និង​Pedro​ផ្លូវ​ព្រះសីហនុ​។​គឺពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ហើយ​ពុំមាន​អ្នកជា​សះស្បើយ​ទេ​ខណៈ​អ្នក​កំពុង​ព្យាបាល​កើន​ដល់​៤៧​នាក់​។​


​អ្នក​ឆ្លង​ថ្មី​ទាំង​៤​នាក់​នេះ​ជា​បុរស​ជនជាតិខ្មែរ​១,​ឈ្មោះ​អិត​កុ​ម៉ា​ល​អាយុ​៣៥​ឆ្នាំ​ស្នាក់នៅ​សង្កាត់​បឹង​កេងកង​៣​ខណ្ឌ​បឹង​កេងកង​បាន​ទៅ​ហាង​Zando​បឹង​កេងកង​នៅ​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​២,​បុរស​ជនជាតិខ្មែរ ឈ្មោះ សន សាន់​បញ្ញា​រិ​ទ្ធ អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ជា​បុគ្គលិក​ហាង​Pedro​ផ្លូវ​ព្រះសីហនុ​។

​៣,​ស្ត្រីជន​ជាតិខ្មែរ​ឈ្មោះ​ឡុង​សុខ​នី​អាយុ​៣៣​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ព្រែក​ឬ​ស្សី​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​ជា​បុគ្គលិក​ហាង​Pedro​ផ្លូវ​ព្រះសីហនុ​។​៤,​បុរស​ជនជាតិខ្មែរ​ឈ្មោះ ទៅ​គឹម​ហុក​អាយុ​២៧​ឆ្នាំ​ស្នាក់នៅ​បឹងទំពន់​ខណ្ឌមានជ័យ​បាន​ទៅ​ហាង​Pedro​ដែលជា​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ឈ្មោះ​ញិ​ល​សុខ​កូ​ឡា​ដែល​រកឃើញ​កូ​វីដ​១៩​។​

​បច្ចុប្បន្ននេះ អ្នកជំងឺ​ទាំង​៤​នាក់ ត្រូវ​បានដាក់​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ ។​សម្រាប់​ថ្ងៃទី​៨ ខែធ្នូ​ឆ្នាំ​២០២០​វត្ថុ​សំណាក​ដែល​នៅសល់​ពីថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២០ ចំនួន​១៦០៥​សំណាក​។​

បូក​បន្ថែមចំនួន​វត្ថុ​សំណាក​ដែល​ទទួលបាន​ពី​តាម​បណ្តា​ខេត្ត និង​រាជធានី ។​ដែលជា​ថ្ងៃ​ធ្វើតេស្ត​លើក​ទី​២ សម្រាប់​ព្រឹត្តិការណ៍ សហគមន៍​២៨​វិច្ឆិកា សរុប​ចំនួន ៣.៤៦៧​សំណាក​ត្រូវបានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ គឺមាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ថ្មី​ចំនួន​៤​នាក់​ដែលជា​អ្នកជំងឺ​នេះ​។​ដោយឡែក​នៅសល់​វត្ថុ​សំណាក់​ចំនួន​៤.៩៩៤​សំណាក​ផ្សេងទៀត ដែល​ត្រូវ​វិភាគ​បន្ត​នៅ​ថ្ងៃទី​៩ ខែធ្នូ​។​

​សូមបញ្ជាក់ថា​៖​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០២០​នេះ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​សរុប​ចំនួន ៣៥៤​នាក់​។​ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៣០៧​នាក់ និង​អ្នក​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន ៤៧​នាក់​៕​ចាន់ថន​

rsc

Leave a Reply

Your email address will not be published. Required fields are marked *