ព័ត៌មានសង្គម សុខាភិបាល

ពលករ​ខ្មែរ​ជិត​២០០​នាក់​ចេញពី​ថៃ​តាម​ច្រក​អូរ​ស្មាច់​យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្រុង​សំរោង​ ​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​កាលពី​រសៀល​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០២០​មាន​ពលករ​ខ្មែរ​ជិត​២០០​នាក់​បាន​ចាក​ចេញពី​ប្រទេស​ថៃ​ចូលមក​ស្រុកកំណើត​នៅ​កម្ពុជា​តាម​ច្រក​អូរ​ស្មាច់​ត្រូវ​អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​មន្ត្រី​ពាក់​ព័ន្ធបាន​ដឹកជញ្ជូន​តាម​រថយន្តយោធា​យកមក​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​៣​ទីតាំងនៅ​ក្រុង​សំរោង​។​ក្នុងនោះ​រួមមាន​ទីតាំង​សាលា​វិទ្យាល័យ​វិទ្យាល័យ​តេ​ជោ​សែន​សំរោង​,​ទីតាំង​វិទ្យាល័យ​ហ៊ុនសែន​ឧ​ត្ត​រ​មានជ័យ​,​និង​ផ្ទះសំណាក់​ឧ​ត្ត​មរ​ដ្ឋា​។​

​លោក​ឃ្លោក​ហួត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ថ្លែង​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០២០​នេះ​ថា​៖​មាន​ប្រជា​ពលករ​ខ្មែរ​ចំនួន​១៧២​នាក់​បាន​ចាក​ចេញពី​ប្រទេស​ថៃ​នៅ​ព្រំដែន​តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់​ស្ថិតក្នុង​សង្កាត់​អូរ​ស្មាច់​ក្រុង​សំរោង​។​ប្រជា​ពលករ​ទាំងអស់​ត្រូវបាន​ដឹកជញ្ជូន​យកមក​ធ្វើ​ច​ត្តា​ឡី​ស​ក័​រយ​:​ពេល​១៤​ថ្ងៃ​៣​ទីតាំងនៅ​ក្នុង​ក្រុង​សំរោង​។​

លោក​បន្តថា​៖​មធ្យោបាយ​ដឹកជញ្ជូន​ប្រជា​ពលករ​ខ្មែរក្រោម​ការណែនាំ​របស់​លោក​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ប្រើប្រាស់​រថយន្ត​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​,​រថយន្ត​ស្នងការដ្ឋាន​នគរបាល​និង​បន្ថែម​រថយន្ត​កងទ័ព​មកដល់​ចំនួន​១៥​គ្រឿង​ទៀត​៕ម.​សាយ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *