ព័ត៌មានសង្គម សន្តិសុខ

​ចាប់ខ្លួន​៨​នាក់​ហើយ​ករណី​ផ្ទុះ​ហិង្សា​រវាង​ក្រុម​ឧកញ៉ា​ម្នាក់​និង​ពលរដ្ឋ​នៅ​ស្រុក​ព្រៃនប់​

ព្រះសីហនុ​៖​បន្ទាប់ពី​កើត​ហិង្សា​ដោយ​ដៃ​ប្រើ​ដុំថ្ម​និង​ផ្ទុះអាវុធ​បណ្ដាលឱ្យ​របួស​ទាំងសងខាង​ឡើង​កក្រើក​ពេញ​ហ្វេ​ស​ប៊ុ​ក​កាលពី​រសៀល​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០២០​នៅ​ភូមិ​អូរ​ឧកញ៉ា​ហេង​ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​នោះមក​។​

រហូតមកដល់​ថ្ងៃ​២១​ខែធ្នូ​ឆ្នាំ​២០២០​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​ភាគី​ខាង​ពលរដ្ឋ​ចំនួន​៨​នាក់​គឺ​ក្រោយ​កើតហេតុ​បាន​១​ថ្ងៃ​។​នេះ​បើ​យោងតាម​សេចក្ដីបំភ្លឺ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។

​មនុស្ស​ទាំង​៨​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​១៖​ឈ្មោះ​គង់​រក្សា​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​។​២៖​ឈ្មោះ​សាំង​កូ​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​។​៣៖​ឈ្មោះ​សុខ​ភា​រម្យ​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​។​៤៖​ឈ្មោះ​សៀរ​ដ្ឋា​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូ​តាសេក​ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​៥៖ ឈ្មោះ ឡៅ តឹក​យូ អាយុ​៥៧​ឆ្នាំ​។​៦៖ ឈ្មោះ ចក់ សុគន្ធ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​។​៧៖ ឈ្មោះ សុង ចិន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​។​៨៖ ឈ្មោះ ផាន សា​ពេជ្រ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​។​

​សមត្ថកិច្ច​បញ្ជាក់ថា​៖​កាលពី​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០២០​វេលា​ម៉ោង​១៤:៥៥​នាទី​ស្ថិតនៅ​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​មាន​ករណី​ហិង្សា​ដោយ​ចេតនា និង​ធ្វើឱ្យ​ខូចខាត ដោយ​ចេតនា រវាង​ក្រុមហ៊ុន​លោក​ឧកញ៉ា ភឺន ផល្លា និង​ក្រុម​ប្រជាពលរដ្ឋ ។

​ករណីនេះ​បណ្តាលឱ្យ​រងរបួស​ទាំង​សងខាង​ដោយ​ភាគី​ក្រុមហ៊ុន​លោក​ឧកញ៉ា​ភឺន​ផល្លា​រង​បួស​មធ្យម​ចំនួន​២​នាក់​។​រីឯ​ភាគី​ខាង​ប្រជាពលរដ្ឋ​រង​បួស​មធ្យម​ចំនួន​៣​នាក់​ស្រី​ម្នាក់​។​ចំពោះ​មូលហេតុ​៖​ដោយសារ​ខាង​ក្រុមហ៊ុន​បាន​ចុះ​ហាមឃាត់​ប្រជាពលរដ្ឋ​មិនឱ្យ​សាងសង់​ផ្ទះ​លើដី​ក្រុមហ៊ុន​ទើប​បណ្តាលឱ្យ​កើត​ហិង្សា​កើតឡើង​បែបនេះ ។​


​ក្រោយពេល​កើតហេតុ​កម្លាំង​អធិការដ្ឋាន​បាន​ចុះទៅ​អន្តរាគមន៍​។​ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ប្រមូលផ្តុំ​គា្ន​កាន់តែ​ច្រើនឡើងៗ​បិទផ្លូវ​មិនឱ្យ​ខាង​ក្រុមហ៊ុន​លោក​ឧកញ៉ា ភឺន ផល្លា ចេញមកក្រៅ​ហើយ​ចោទថា ខាង​ក្រុមហ៊ុន​ប្រើ​អំពើហិង្សា​ហើយ​បាញ់​គំរាម​ប្រជាពលរដ្ឋ​ថែមទៀត​។​

​បន្ទាប់មក​ក៏​នាំគ្នា​ប្រមូលផ្តុំ​ហើយ​ប្រើ​ហិង្សា​ដោយ​ប្រើ​ដុំថ្ម​គប់​និង វាយ​ទៅ​ក្រុម​លោក​ឧកញ៉ា ភឺន​ផល្លា​ថែមទាំង វាយ​រថយន្ត​បណ្តាលឱ្យ​រងរបួស​មនុស្ស​មួយចំនួន​និង​ខូចខាត​រថយន្ត​១​គ្រឿង​ដែល​រុញ​ក្រឡាប់​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ទាំង​៨​នាក់​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​វិចិត្រ​​

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *