ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម

រ​ម្មណី​យ​ដ្ឋា​ន​សួនសត្វ​ភ្នំ​តា​ម៉ៅ​មានការ​ត្រួតពិនិត្យបាន​ល្អ​ពី​ការណែនាំ​នៃ​ក្រសួងសុខាភិបាល​

​ខេត្តតាកែវ​៖​ភ្ញៀ​រ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​នៅរ​ម្មណី​យ​ដ្ឋា​ន​សួនសត្វ​ភ្នំ​តា​ម៉ៅ​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​លើ​គោល​ការណែនាំ​នៃ​ក្រសួងសុខាភិបាល​មុន​និង​ចូល​ទស្សនា​សត្វព្រៃ​នៅ​សួនសត្វ​។​ក្រោយ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​ក្នុងប្រទេស​កម្ពុជា​កំពុង​ស្ថិតនៅ​ចំណុច​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​លោក​រតនៈ​ពេជ្រ​ប្រធាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​បានឱ្យដឹងថា​៖​នៅក្នុង​កំឡុង​ដែល​ប្រទេស​កម្ពុជា​យើង​កំពុង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នេះ​គឺ​ស្ថានភាព​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​ចូលមក​ទស្សនា​សត្វព្រៃ​គឺមាន​ការថយចុះ​គួរឱ្យកត់សម្គាល់​។​តែ​មិន​បង្កឱ្យមាន​ការប៉ះពាល់​អ្វី​ដល់​សុខភាព​សត្វព្រៃ​ទាំងនោះ​ឡើយ​។


​លោក​បាន​បន្តថា​៖​ព្រោះ​ពពួក​សត្វព្រៃ​ទាំងនោះ​ត្រូវ​អ​ធ្យា​នុ​រៈ​មើលថែទាំ​សុខភាព​និង​គ្រប់គ្រង​របប​អាហារ​បាន​យ៉ាង​ល្អប្រសើរ​ផងដែរ​។​ក៏​ប​ន្តែ​ដោយសារតែ​កត្តា​បម្រែបម្រួល​អាកាសធាតុ​មានការ​ប្រែប្រួល​ខុសពី​ធម្មតា​ក៏បាន​ធ្វើឱ្យ​សត្វ​មួយចំនួន​តូច​ឈឺ​តែ​ត្រូវបាន​ក្រុមគ្រូពេទ្យ​សត្វ​ព្យាបាល​ត្រឹមត្រូវ​តាមបែប​បទ​បសុព្យាបាល​។


​លោក​ប្រធាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​បានឱ្យដឹង​ទៀតថា​៖​ចំពោះ​កត្តា​ជំងឺ​កូ​វីដ​១៩​នេះ​បាន​ជះឥទ្ធិពល​ខ្លាំង​ដល់​ក្រុមអាជីវករ​លក់ដូរ​ចំណីអាហារ​នៅក្នុងរ​ម្មណី​យ​ដ្ឋា​ន​ព្រោះ​មិនមាន​ភ្ញៀវ​ចូលមក​ទស្សនា​សត្វព្រៃ​។

​តែដោយសារ​មួយរយៈ​ពេល​ក្រោយមក​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​យើង​បាននិងកំពុង​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​បាន​យ៉ាង​ល្អប្រសើរ​ជៀស​ឆ្ងាយ​ពី​ការឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​ទើប​មាន​ភ្ញៀវទេសចរ​ជាតិ​មកលេង​កម្សាន្ត​ខ្លះៗ​វិញ​៕​ដូន​កែវ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *