Related Articles
ដាក់គុកម្ចាស់ផេក“Iman KH”ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង
ភ្នំពេញ៖តុលាការរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនម្ចាស់ផេក “Iman KH”ក្រោមការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ កាលពីល្ងាចថ្ងៃទី៥ ខែមករាឆ្នាំ២០២៤។មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក នី ណាក់ ម្ចាស់ផេក “Iman KH” ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង។លោក នី ណាក់ កើតឆ្នាំ១៩៧៩ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការភ្លាមៗ កាលពីព្រឹកថ្ងៃសុក្រទី៥ ខែមករាឆ្នាំ២០២៤។ បន្ទាប់ពីលោកនិយាយបរិហារលើ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នរាជរដ្ឋាភិបាលជាច្រើនទៀត កាលពីខែធ្នូកន្លងទៅ៕
មន្ត្រីក.ប.បនិងមន្ត្រីពាណិជ្ជកម្មចុះពិនិត្យគុណភាពនិងតម្លៃលក់អាល់កុលនិងម៉ាស់
បន្ទាយមានជ័យ៖មន្ត្រីចម្រុះរួមមានមន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប៖CCF),សាខាអតីតកាំកុងត្រូលនិងមន្ត្រីមន្ទីរពណិជ្ជកម្មខេត្តបានចុះពិនិត្យគុណភាពនិងតម្លៃលក់អាល់កុលហ្សែលលាងដៃសាប៊ូលាងដៃនិងម៉ាស់មុខដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩ ។ លោកសានវិជ្ជាសារ៉ាវុធប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ។លោកដុំវណ្ណឌីអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបាននិយាយកាលពីថ្ងៃទី៨ខែមេសាឆ្នាំ២០២០ថា៖មន្ត្រីបានចុះត្រួតពិនិត្យគុណភាពតម្លៃលក់និងប្រភពនូវផលិតផលនៅតាមឱសថស្ថានរង៧កន្លែងនិងស្តង់២កន្លែងនៅផ្សារចម្ការគរនិងដងផ្លូវនាបរិវេណនាសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
អភិបាលខេត្តកំពង់ចាមសុំឱ្យសភាពាណិជ្ជកម្មបន្តរកដៃគូវិនិយោគបានច្រើនថែមទៀត
កំពង់ចាម៖កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា នៅមជ្ឈមណ្ឌលយៀកថៃ ក្រុងកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តបានប្រាប់ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មមណ្ឌលកំពង់ចាម ឱ្យបន្តទំនាក់ទំនងជាមួយដៃគូវិនិយោគ កាន់តែច្រើនថែមទៀតដើម្បីមកអភិវឌ្ឍ និងបង្កើនមុខរបរជូនអាជីវករ ។ក្នុងឱកាសសំណេះសំណាល អភិបាលខេត្តកំពង់ចាមបានថ្លែងថា កត្តាជំនឿពិតជាសំខាន់ណាស់ ទាំងក្នុងអង្គភាពនិងអតិថិជន ដើម្បីឱ្យមានការរីកចម្រើនលើមុខជំនួញរកស៊ីទទួលទាន ជូនបងប្អូនអាជីវករ។ ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម ដែលមានលោកឧកញ៉ា ហួត ឈឿន ជាប្រធាន មណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ទើបជាប់ឆ្នោតក្នុងអាណត្តិទី៣នេះ ត្រូវបង្កើនឱ្យមានការជឿទុកចិត្តពីសំណាក់អ្នកវិនិយោគិនជាមុនសិន។ពីព្រោះបើមានគេជឿជាក់លើយើងហើយនោះ គេនឹងមកចាប់ដៃគូសហការរកស៊ីវិនិយោគជាមួយយើងមិនខាន ពេលនោះហើយដែលបងប្អូនអាជីវករបានទទួលអត្ថប្រយោជន៍ពីសភាពាណិជ្ជកម្មយើង។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិ សម្រាប់ធ្វើការវិនិយោគ ដោយអាជ្ញាធរខេត្ត មានសិទ្ធិសម្រេច ក្រោមទុន៥លានដុល្លារ។ជាមួយគ្នានោះអាជ្ញាធរខេត្ត នៅតែបន្តសកម្មភាព ជួយដល់សភាពាណិជ្ជកម្ម ដើម្បីបន្តបង្កើតនូវទំនាក់ទំនង ជាមួយដៃគូវិនិយោគ ឱ្យកាន់តែច្រើនឡើងថែមទៀត មកធ្វើការអភិវឌ្ឍ នៅខេត្តកំពង់ចាម៕ញ៉ែម សុផល