សន្តិសុខ

រថយន្តដឹកឥដ្ឋបុកនិងកិនក្មេងតូចម្នាក់ខ្ទេចខ្លួនពេលរត់ឆ្លងកាត់ថ្នល់

ខេត្តស្វាយរៀង៖រថយន្តដឹកឥដ្ឋបានបើកបុកនិងកិនក្មេងប្រុសម្នាក់ពេលរត់ឆ្លងថ្នល់បណ្តាលឱ្យស្លាប់ខ្ទេចខ្លួនមើលសឹងមិនយល់។ករណីនេះបានកើតឡើងនៅលើកំណាត់ផ្លូវលេខ៣១៣០ក្នុងភូមិព្រៃតាធឹកឃុំគគីរសោមស្រុកស្វាយទាបខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖រថយន្តដឹកឥដ្ឋម៉ាកហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខភ្នំពេញ៣B៩៤១៩បើកក្នុងល្បឿនលឿនក៏បានបុកក្មេងរងគ្រោះដែលកំពុងរត់ឆ្លងកាត់ថ្នល់ហើយកិនចំពីលើពាក់កណ្តាលខ្លួនបណ្តាលឱ្យដាច់ដងខ្លួននិងជើងដៃខ្ទេចមើលសឹងមិនយល់។ក្មេងរងគ្រោះឈ្មោះនីថៃភេទប្រុសអាយុ៦ឆ្នាំរស់នៅភូមិព្រៃតាធឹកឃុំគគីរសោមស្រុកស្វាយទាបខេត្តស្វាយរៀង។អ្នកបើកបររថយន្តបានបើកទ្វាររថយន្តហើយរត់គេចខ្លួនបាត់៕ស

rsc

Leave a Reply

Your email address will not be published. Required fields are marked *