សន្តិសុខ

ឃាតកហៅអាដំរីដែលចាក់សម្លាប់នារីជាសិស្សនៅក្រុងតាខ្មៅត្រូវប្រឈមមុខជាប់គុកមួយជីវិត

កណ្តាល៖តុលាការខេត្តកណ្តាលកាលពីរសៀលថ្ងៃទី៦ខែមករាឆ្នាំ២០២១បានសម្រេចឃុំខ្លួនឃាតកឈ្មោះទូចសុជាតិហៅអាដំរីអាយុ៣៥ឆ្នាំដាក់ពន្ធនាគារបណ្តោះអាសន្នពាក់ព័ន្ធករណីរំលោភសេពសន្ថវៈរួចចាក់សម្លាប់នារីអាយុ១៨ឆ្នាំម្នាក់ជាសិស្សសាលានៅក្រុងតាខ្មៅ។

មន្ត្រីតុលាការបានឱ្យដឹងថា៖ឃាតករូបនេះត្រូវជាប់ចោទពីបទឃាតកម្មគិតទុកជាមុនតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។អំពើឃាតកម្មនេះកើតឡើងនៅបន្ទប់ជួលលេខ៨ភូមិព្រែកហូរកើតសង្កាត់ព្រែកហូរក្រុងតាខ្មៅខេត្តកណ្តាល។នារីរងគ្រោះអាយុ១៨ឆ្នាំជាសិស្សរៀននៅវិទ្យាល័យហ៊ុនសែនតាខ្មៅ។

ឃាតកបានសារភាពប្រាប់សមត្ថកិច្ចថាមូលហេតុដែលខ្លួនយកកាំបិតចាក់សម្លាប់នារីរងគ្រោះឱ្យស្លាប់ក្នុងថ្លុកឈាមនោះដោយសារតែខ្លួនខ្លាចជាប់គុកព្រោះនារីរងគ្រោះបានគំរាមថានឹងប្រាប់ឪពុកម្ដាយឱ្យដឹងពីករណីខ្លួនរំលោភសេពសន្ថវៈកាលពី៧ថ្ងៃមុន៕វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *