សន្តិសុខ

រថយន្តបើកបុកអ្នកជិះម៉ូតូពីក្រោយបណ្ដាលឱ្យមានអ្នករងរបួស២នាក់

ខេត្តស្ទឹងត្រែង៖រថយន្តដឹកអ្នកដំណើរមួយគ្រឿងបានបើកបុកអ្នកជិះម៉ូតូពីក្រោយបណ្ដាលឱ្យមានអ្នករងរបួស២នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងភ្លាមៗ។ករណីនេះកើតឡើងនៅលើផ្លូវទៅស្ពានមេគង្គស្ថិតក្នុងភូមិរាជានុកូលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងកាលពីម៉ោងជាង៩ព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០២១។


នៅក្នុងហេតុការណ៍អ្នកជិះម៉ូតូ២នាក់បានរងរបួសនេះប៉ូលិសមិនទាន់បញ្ជាក់ពីអត្តសញ្ញាណអ្នកបើកម៉ូតូនិងអ្នកបើករថយន្តនៅឡើយទេ។អ្នកនៅក្បែរកន្លែងកើតហេតុបាននិយាយថា៖មុនពេលកើតហេតុស្ត្រីម្នាក់ជិះម៉ូតូបត់ចូលក្នុងទិសដៅស្របគ្នាត្រូវរថយន្តដឹកអ្នកដំណើរមួយគ្រឿងបានបុករុញអ្នកជិះម៉ូតូពីក្រោយអូសចម្ងាយជាច្រើនម៉ែត្របណ្ដាលឱ្យស្ត្រីពីរនាក់រងរបួស។

ក្រោយកើតហេតុប៉ូលិសបានយករថយន្តនិងម៉ូតូទៅកាន់ជំនាញចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *