Featured សន្តិសុខ

លោតឆ័ត្រយោងខុសបច្ចេកទេសគ្រូបង្វឹកម្នាក់ធ្លាក់ស្លាប់និងមន្ត្រីម្នាក់រងរបួសធ្ងន់

កំពង់ស្ពឺ៖កងទ័ពពិសេស៩១១លោតឆ័ត្រខុសបច្ចេកទេសត្រូវគ្រូបង្វឹកឆ័ត្រយោងម្នាក់បម្រើការងារបានស្លាប់និងមន្ត្រីម្នាក់រងរបួសធ្ងន់ដែលហេតុការណ៍បានកើតឡើងនៅភូមិដូងឃុំតាសាលស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២១។

មន្ត្រីនគរបាលស្រុកឱរ៉ាល់បានឱ្យដឹងថា៖ជនរងគ្រោះជាកងទ័ពពិសេស៩១១បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យគឺលោកវរសេនីយ៍ត្រីលឹមសាយជាគ្រូបង្វឹកឆ័ត្រយោងនៅពេលលោតពីលើយន្តហោះ ចុះមកក្រោមដោយឆ័ត្របានគ្រលាស់ជាធម្មតា។ប៉ុន្តែឆ័ត្ររបស់លោកគ្រូលឹមសាយបានវ័ន្តគ្នាជាមួយនឹងសិស្សម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។

ប្រភពបានបន្តថា៖ដោយឆ័ត្របានវ័ន្តគ្នាក៏បណ្ដាលឱ្យធ្លាក់មកដល់ដីរងរបួសធ្ងន់ទាំង២នាក់តែជាអកុសលលោកគ្រូលឹមសាយបានស្លាប់ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ។ចំណែកមន្ត្រីដែលរងរបួសកំពុងសង្គ្រោះក្នុងមន្ទីរពេទ្យបង្អែក៕សុភ័ណ្ឌ

rsc

Leave a Reply

Your email address will not be published. Required fields are marked *