Featured ព័ត៌មានសង្គម សន្តិសុខ

អាជ្ញាធរឃាត់ខ្លួនអ្នកបន្ទោបង់តាមសួនច្បារ,ទីសាធារណៈចំនួន១៣នាក់យកមកអប់រំ

ភ្នំពេញ៖អាជ្ញាធរខណ្ឌដូនពេញបានឃាត់ខ្លួនអ្នកបន្ទោបង់នៅតាមសួនច្បារនានា,ដើមឈើនិងទីសាធារណៈបានចំនួន១៣នាក់យកមកអប់រំណែនាំនៅសាលាខណ្ឌដូនពេញកាលពីព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២១។


លោកសុខពេញវុធអភិបាលខណ្ឌដូនពេញបានឱ្យដឹងថា៖លោកបានចាត់ឱ្យកម្លាំងប្រជាការពារខណ្ឌដូនពេញបន្តចុះធ្វើសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានក៏បានជួបក្រុមម៉ូតូឌុបនិងម៉ូតូកង់៣ចំនួន១៣នាក់ដែលឈប់យាន្តជំនះរបស់ខ្លួនទៅបន្ទោបង់នៅតាមដើមឈើ,សួនច្បារនានា,និងទីសាធារណៈ។

លោកអភិបាលខណ្ឌបានបន្តថា៖ធ្វើបែបនេះធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយនិងបង្កឱ្យមានក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរ។ភ្លាមៗនោះកម្លាំងយើងក៏បានអញ្ជើញពួកគាត់មកអប់រំណែនាំនៅសាលាខណ្ឌដូនពេញនិងបានឱ្យពួកគាត់បាញ់លាងសម្អាតកន្លែងដែលពួកគាត់បន្ទោបង់រួចនោះទើបអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅវិញ ។


រដ្ឋបាលខណ្ឌសូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមកុំយកគំរូតាមពួកគាត់និងសូមរកកន្លែងបន្ទោបង់ឱ្យបានត្រឹមត្រូវនៅបន្ទប់ទឹកសាធារណៈឬឯកជនដែលនៅជិតលោកអ្នកជៀសវាងធ្វើតាមពួកគាត់បង្កភាពអនាធិបតេយ្យបាត់សណ្តាប់ធ្នាប់អនាម័យនិងប៉ះពាល់ដល់សុខភាពសាធារណៈជន៕វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *