សន្តិសុខ

ចិនម្នាក់ស្លាប់សន្និដ្ឋានថាបានប្រើប្រាស់សារធាតុញៀនលើសកម្រឹត

ព្រះសីហនុ៖បុរសជនជាតិចិនម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុកាលពីព្រលប់ថ្ងៃទី២៦ខែមករាឆ្នាំ២០២១មន្ត្រីជំនាញបានសន្និដ្ឋានជំហានដំបូងថា៖”ការស្លាប់នេះបណ្តាលមកពីប្រើប្រាស់សារធាតុញៀនលើសកម្រឹត” ។


មន្រី្តដដែលបានបន្តថា៖សាកសពឈ្មោះGUOJIABINភេទប្រុសកើតនៅថ្ងៃទី09-SEP1988លិខិតឆ្លងដែន លេខ EG8632318 ចុះថ្ងៃទី 16-JUL-2019ផ្តល់នៅប្រទេសចិនសុពលភាពថ្ងៃទី15JUL2029ទិដ្ឋាការ លេខEEX1900386955មានស្រុកកំណើតខេត្តហ្វូជៀនប្រទេសចិន។បច្ចុប្បន្នស្នាក់នៅចំណុចសណ្ឋាគារហាវធីងស្ថិតនៅក្រុមទី១៤ភូមិ៤សង្កាត់លេខ៤ក្រុង-ខេត្ព្រះសីហនុ។

សមត្ថកិច្ចបានបន្តថា៖ជនរងគ្រោះបានចូលសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តវេលាម៉ោង ១១,៤០ នាទីថ្ងៃត្រង់ថ្ងៃទី២៦ខែមករាឆ្នាំ២០២១លុះដល់ព្រលប់ថ្ងៃដដែលជនរងគ្រោះក៏ស្លាប់។ឆ្លងតាមការពិនិត្យសាកសពរបស់គ្រូពេទ្យជំនាញនិងនគរបាលបច្ចេកទេសវិទ្យាសាស្រ្តបានឱ្យដឹងថា៖សាកសពស្លាប់ដោយសារប្រើប្រាស់ប្រើប្រាស់សារធាតុញៀនហួសកម្រឹត។បច្ចុប្បន្នសាកសពកំពុងរក្សាទុកនៅនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុរង់ចាំការចាត់ចែងពីមន្ត្រីស្ថានទូតចិនសម្រេច៕វិចិត្

rsc

Leave a Reply

Your email address will not be published. Required fields are marked *