សន្តិសុខ

ជនមិនស្គាល់មុខ២នាក់សម្លាប់សិស្សម្នាក់ក្នុងបន្ទប់ផ្ទះសំណាក់នៅក្រុងតាខ្មៅ

កណ្តាល៖សិស្សរៀនថ្នាក់ទី៧ម្នាក់ជាបុគ្គលិកផ្ទះសំណាក់ត្រូវជនមិនស្គាល់មុខ២នាក់យកកន្សែងខ្ទប់មាត់រហូតដល់ដាច់ខ្យល់ស្លាប់។អំពើឃាតកម្មបានកើតឡើងនៅផ្ទះសំណាក់យីហោ៣៦២បន្ទប់លេខ៧ក្នុងភូមិដើមគរសង្កាត់ដើមមៀនក្រុងតាខ្មៅខេត្តកណ្តាលកាលពីព្រឹកនៅថ្ងៃទី២៨ខែមករាឆ្នាំ២០២១។

មន្ត្រីនគរបាលបានឱ្យដឹងថា៖ជនសង្ស័យចំនួន២នាក់មិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពសម្លាប់សិស្សរៀនថ្នាក់ទី៧ម្នាក់ជាបុគ្គលិកផ្ទះសំណាក់។សពជនរងគ្រោះឈ្មោះចាន់សុខឃាងភេទប្រុសអាយុ១៥ឆ្នាំជាសិស្សរៀនថ្នាក់ទី៧និងជាបុគ្គលិកផ្ទះសំណាក់”៣៦២”។

ម្តាយឈ្មោះលន់តាំងអេងអាយុ៥៣ឆ្នាំជាអ្នកសម្អាតផ្ទះសំណាក់នៅភូមិដើមគរសង្កាត់ដើមមៀនក្រុងតាខ្មៅខេត្តកណ្តាល។ស្រ្តីជាម្តាយជនរងគ្រោះមានជីវភាពខ្វះខាតហើយមានកូនចំនួន៤នាក់។ចំណែកជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណភេទប្រុសរាងស្គមបានគេចខ្លួន។

សម្ភារបាត់បង់៖ម៉ូតូ១គ្រឿងម៉ាកHondaC125ឆ្នាំ២០១៨ផ្លាកលេខភ្នំពេញ1GP6929របស់ម្ចាស់ផ្ទះសំណាក់,ទូរស័ព្ទ១គ្រឿងរបស់ជនរងគ្រោះម៉ាកVIVOពណ៌ខៀវ។បន្ទាប់ពីធ្វើសកម្មភាពពួកគេបាននាំគ្នាចេញពីបន្ទប់រួចចាក់សោបន្ទប់ពីក្រៅជាប់ហើយកាត់សោច្រវាក់យកម៉ូតូរបស់ម្ចាស់ផ្ទះសំណាក់ជិះគេចខ្លួនបាត់។ករណីនេះសមត្ថកិច្ចកំពុងស៊ើបអង្កេតបន្តដើម្បីតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោស៕វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *