សន្តិសុខ

សមត្ថកិច្ចចាប់ជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀន

កំពង់ឆ្នាំង៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយនគរបាលស្រុកបរិបូណ៌បានចាប់ជនសង្ស័យ៣នាក់ជាមួយវត្ថុតាងគ្រឿងញៀននៅផ្លូវលំមួយកន្លែងស្ថិតក្នុងភូមិថ្មីឃុំផ្សារស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងកាលពីព្រលប់ថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២១។

លោកវរសេនីយ៍ឯកហ៊ុលវាសនាស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា៖ជនសង្ស័យទាំង៣នាក់ឈ្មោះអៀងម៉ាលីហៅអៀងភេទប្រុសអាយុ២២ឆ្នាំជាប់ពាក់ព័ន្ធបទផ្សំគំនិតជួញដូរគ្រឿងញៀន,ឈ្មោះ វ៉ុនអ៊ីន ភេទប្រុសអាយុ ៣០ឆ្នាំ,និងឈ្មោះអ៊នចិត្រាហៅហ៊ីងអាយុ១៨ឆ្នាំ ។


សមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនសរុប១៨កញ្ចប់ស្មើនិង១៨,៨៨ក្រាមទូរស័ព្ទដៃ ២គ្រឿងដាវមួយដើមនិងសម្ភារវេចខ្ចប់ មួយចំនួនទៀត ៕សេះស

rsc

Leave a Reply

Your email address will not be published. Required fields are marked *