Featured ព័ត៌មានសង្គម សេដ្ឋកិច្ច

ពលរដ្ឋថាអ្នកការពារព្រៃឈើធ្វើឱ្យបាត់ដីព្រៃជំនឿនិងធ្លាក់ទៅក្នុងដៃឈ្មួញ

ស្ទឹងត្រែង៖ព្រៃជំនឿដែលការពារដោយសហគមន៍នៅភូមិរំដេងឃុំចម្ការលើស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងកំពុងរងនូវការកាប់បំផ្លាញទន្ទ្រានយកដីពីក្រុមឈ្មួញដោយគ្មានវិធានការទប់ស្កាត់ទេ។

ប្រជាពលរដ្ឋលើកឡើងថា៖អ្នកការពារព្រៃឈើគឺជាអ្នកបើកដៃឱ្យមានការកាប់ព្រៃទន្ទ្រានយកដីលក់ឱ្យឈ្មួញហើយអាជ្ញាធរភូមិឃុំគឺជាអ្នកផ្ដល់បណ្ណកម្មសិទ្ធិ។រីឯសហគមន៍ដែលមានតួនាទីការពារនៅទីនោះបានសុំគ្រលុំគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធបណ្ដែតបណ្ដោយឱ្យមានការកាប់ទន្ទ្រានយកព្រៃសហគមន៍។


ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា៖ព្រៃដែលការពារដោយសហគមន៍ហើយអ្នកស្រុកនៅទីនោះមានជំនឿតាំងពីដូនតាមកម្ល៉េះគឺជាព្រៃការពារដោយសហគមន៍នៅភូមិរំដេង។
ពីមុនអ្នកស្រុកមានជំនឿខ្លាំងណាស់មិនហ៊ាននិយាយពាក្យអសុរោះឬនិយាយអាក្រក់ពេលដែលដើរចូលទៅក្នុងព្រៃនោះឡើយ។បើសិនជាអ្នកណានិយាយនៅក្នុងព្រៃដោយប្រើសំដីអាសអាភាសឬមានបំណងមិនល្អនិងវង្វេងមិនអាចចេញពីព្រៃបានទេ។មូលហេតុនេះហើយបានជាអ្នកស្រុកមានជំនឿតរៀងមក។


ក្រៅពីជំនឿព្រៃសហគមន៍នៅទីនោះសំបូរទៅដោយសត្វបក្សាបក្សីស្វាចតុបាទរាប់មិនអស់។លុះពេលព្រៃត្រូវរងការកាប់បំផ្លាញដោយធ្វើចម្ការលក់បន្តទៅឱ្យឈ្មួញនិងមានការបរបាញ់សត្វផងនោះ។សត្វដែលរស់នៅទីនោះបានរត់ទៅកាន់តំបន់ផ្សេងហើយមួយចំនួនត្រូវបានអ្នកស្រុកសម្លាប់។


អ្នកភូមិមិនហ៊ានរាយការណ៍ពីសកម្មភាពនៅក្នុងតំបន់នោះឡើយដោយសារត្រូវគេគំរាមបើសិនជានរណាម្នាក់ហ៊ានចេញមុខតវ៉ាប្រឆាំងទៅនឹងអ្នកពាក់ព័ន្ធកាប់ព្រៃតំបន់នោះ។លោកព្រះហែមមេឃុំចម្ការលើបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២១ថាលោកពុំទាន់បានទទួលព័ត៌មានពីសកម្មភាពកាប់ព្រៃសហគមន៍នៅទីនោះព្រោះគ្មានអ្នករាយការណ៍៕សុខុម

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *