ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌ សេដ្ឋកិច្ច

ចូលឆ្នាំចិនវៀតណាម៣ថ្ងៃភ្ញៀវជិត១ម៉ឺននាក់មកកម្សាន្តក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ពិធីបុណ្យចូលឆ្នាំចិន,វៀតណាមរយៈពេល៣ថ្ងៃភ្ញៀវទេសចរជាតិនិងអន្តរជាតិបានចូលមកលេងកម្សាន្តនៅតំបន់ទេសចរណ៍ក្នុងខេត្តកំពង់ឆ្នាំងមានចំនួន៨.៥៦២នាក់ ។

លោកសេងសាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖នៅតាមទីកម្សាន្ត ក្នុងខេត្តកំពង់ឆ្នាំងចាប់ពីថ្ងៃទី១២រហូតដល់ថ្ងៃទីខែ១៤កុម្ភៈឆ្នាំ២០២១ មាននៅតំបន់រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល,រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល,រមណីយដ្ឋានគង្គារមណីយដ្ឋានហ្គ្រេនរីសត,សួនសម្ដេចហ្វាវាំង,និងសួនវិមានឯករាជ្យមានភ្ញៀវចំនួនមាន៨.៥៦២នាក់ ។

លោកប្រធានមន្ទីរទេសចរណ៍ បានឱ្យដឹងទៀតថា៖នៅពេលល្ងាចភ្ញៀវទេសចរក្នុងស្រុកបាននាំគ្នាមកលេងកម្សាន្តនៅសួនសម្តេចចៅហ្វាវាំងនិងសួនវិមានឯករាជ្យ ។ចំពោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់រមណីដ្ឋានទាំងអស់មានដាក់កម្លាំងរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរបានល្អប្រសើរ។ ក្នុងនោះបងប្អូនសហគមន៍ទេសចរណ៍ បានអនុវត្តទៅតាមវិធានការរបស់ក្រសួងសុខាភិបាលដោយធ្វើអនាមយ័ដើម្បីជៀសវៀងជំងឺកូវីធ១៩។

លោកសេងសាលី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមកលេងតំបន់រមណីយដ្ឋាន សូមចូលរួមការពារបរិស្ថានឱ្យបានល្អរាល់កាកសំណល់ផ្សេងៗត្រូវវិចខ្ចប់ដាក់ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមអនាម័យទាំងអស់គ្នា៕វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *