សន្តិសុខ

រថយន្ត១គ្រឿងឆ្លងចរន្តភ្លើងអាគុយបណ្តាលឱ្យឆេះនៅស្រុកត្រាំកក់

តាកែវ៖រថយន្ត១គ្រឿងពេលកំពុងបើកបរបានឆ្លងចរន្តភ្លើងអាគុយបណ្តាលឱ្យឆេះបង្កភ្ញាក់ផ្អើលនៅលើផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវកាលពីរសៀលនៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ ។

 

សមត្ថកិច្ចបានឱ្យដឹងថា៖អគ្គិភ័យបានឆេះរថយន្ត ម៉ាកតូយ៉ូតាហាយឡែនឌ័រពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2AS.3480១គ្រឿងនេះជាកម្មសិទ្ធិរបស់ឈ្មោះ មាឃ ស៊ុន ភេទ ប្រុស អាយុ ៥៧ ឆ្នាំ មុខរបរកសិករនៅភូមិត្រពាំងថ្ម ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ រងការខូចខាតធ្ងន់ ។

សមត្ថកិច្ចដដែលបានបន្តថា៖ការឆេះនេះគឺមកពីឆ្លងចរន្តខ្សែភ្លើងអាគុយបណ្តាលឱ្យមានអណ្តាតភ្លើងឆេះស្ទើរទាំងស្រុង ។ក្នុងពេលកើតហេតុកម្លាំង ជំនាញអគ្គិភ័យនៃ នគរបាលស្រុកត្រាំកក់ បានចេញអន្តរាគមន៍ភ្លាមៗ ទើបអគ្គិភ័យរលត់ ៕វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *