សន្តិសុខ

សមត្ថកិច្ចចេញរថយន្ត៨គ្រឿងបាញ់ទឹកពន្លត់ភ្លើងឆេះផ្ទះពលរដ្ឋអស់១៣ខ្នង

បាត់ដំបង៖អគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋអស់ចំនួន១៣ខ្នង(ទាំងស្រុង៩ខ្នង)ត្រូវសមត្ថកិច្ចចេញរថយន្ត៨គ្រឿងបាញ់ទឹកពន្លត់ភ្លើងនេះឱ្យរលត់ដែលកើតឡើងក្នុងក្រុមទី១៧ ភូមិទួលតាឯកសង្កាត់ទួលតាឯក ក្រុងបាត់ដំបងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១។

អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា៖ គ្រោះអគ្គិភ័យនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តបាញ់ទឹកចំនួន៨គ្រឿង។ក្នុងនោះរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត៣គ្រឿង -រថយន្ត ស្រុកសង្កែ១គ្រឿង រថយន្ត ស្រុកថ្មគោល១គ្រឿង-រថយន្ត ស្រុកបាណន់១គ្រឿង។

រថយន្ត ស្រុកឯកភ្នំ១គ្រឿង- និងរថយន្តស្រុករតនមណ្ឌល១គ្រឿង។ករណីនេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។ឯមូលហេតុនិងទំហំនៃការខូចខាតសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ៕សៅវ៉ាន់ឌី

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *