សន្តិសុខ

រថយន្តនិងរឺម៉កម៉ូតូបើកបុកគ្នាស្លាប់ពីរនាក់របួសធ្ងន់ម្នាក់នៅស្រុកមេមត់

ត្បូងឃ្មុំ៖រថយន្តនិងរឺម៉កម៉ូតូបើកបរក្នុងល្បឿនលឿនបានបុកគ្នាពេញទំហឹងលើកំណាត់ផ្លូវលំស្ថិតក្នុងភូមិដូងឃុំជាំក្រវៀនស្រុកមេមត់បណ្តាលឱ្យស្លាប់ពីរនាក់និងរបួសម្នាក់កាលពីរសៀលថ្ងៃទី១៨ខែកុម្ភ:ឆ្នាំ២០២១។

មន្រ្តីអាវុធហត្ថស្រុកមេមត់បានឱ្យដឹងនៅព្រឹកថ្ងៃទី ១៩កុម្ភ:ថា៖ជនរងគ្រោះដែលស្លាប់ឈ្មោះ ឡោះ ឆែម អាយុ ១៨ ឆ្នាំជាអ្នកបើកបររឺម៉កម៉ូតូ គ្មានផ្លាកលេខម្នាក់ទៀតឈ្មោះ អៀង សុផៃ អាយុ ១១ឆ្នាំ។ រីឯក្មេងប្រុស អាយុ១១ឆ្នាំដែរ ឈ្មោះ សឿន ស៊ីណារបួសធ្ងន់ត្រូវបានបញ្ជួនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ជនរងគ្រោះទាំងបី មានទីលំនៅឃុំជាំក្រវៀន ស្រុកមេមត់។

ប្រភពដដែលបានបន្តថា៖ក្រោយកើតហេតុភាគីខាងរថយន្តមិនបានស្គាត់អត្តសញ្ញាណទេបានបើកគេចខ្លួនបាត់។ករណីនេះតាមការសន្និដ្ឋានរបស់មន្រ្តីនគរបាលជំនាញ បណ្តាលមកពីការបើកបរលឿន និងខាងភាគីរឺម៉កម៉ូតូទាំងបីនាក់ មិនពាក់មួកសុវត្ថិភាព។សមត្ថកិច្ចបានប្រមូលវត្ថុតាងយកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី៕សម្បត្តិ

rsc

Leave a Reply

Your email address will not be published. Required fields are marked *