ប្លែកៗ ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌

ទំនួញទន្សោងខ្មែរ

 

និពន្ធដោយលោក​ ស៊ាន​ យឿម​

-រូបំទុក្ខំទុក្ខអើយទុក្ខខ្លាំងទុក្ខពន់ប្រមាណប្រឹងរស់លាក់ខ្លួន  ម្តេចគ្មានសុខសាន្ត​ មនុស្សលោករំខានគ្មានក្តីមេត្តា។

-ជើងជាប់អន្ទាក់ ទឹកភ្នែកហូរធ្លាក់ ឈឺចាប់ខ្លោចផ្សាដោយដៃមនុស្សព្រាន គ្មានក្តីករុណា ច្បាប់ហាមយ៉ាងណាគេនៅបំពាន។-បើព្រានជាសត្វ គេចាប់ចងកាត់ វះស្បែកពោះវៀនយកធ្វើអាហារ តាមចិត្តគេឃ្លាន តើអស់ជាតិព្រានឈឺចាប់យ៉ាងណា?-កាលស្រុកសង្គ្រាម  សល់ឆ្អឹងបាត់ឈាម  ព្រាត់គូសង្សាខំប្រឹងគេចគ្រាប់. ការពារសង្ខារ  សាន្តត្រាណហើយណាម្តេចជួបកម្មទៀត?

-ជាតិមនុស្សជាព្រាន  លបលួចបំពាន  ប្រើគ្រប់ល្បិចស្នៀតឆក់បាញ់សម្លាប់  តាមចិត្តពិឃាដ មិនចោលមារយាទជាតិព្រានឃាតកម្ម។-ឱព្រានឬស្សា ចាំដល់ពេលណា ទើបអ្នកចេះចាំ?

បញ្ញត្តិច្បាប់ខ្មែរ ដែលបានចែងផ្តាំ អ្នកត្រូវតែចាំហើយជួយការពារ។-សង្វេគពេកក្តាត់ បើទោះជាសត្វ  ចេះឈឺដូចគ្នាពិសេសជាសត្វ  ដែលត្រូវការពារ រក្សាពូជវាឱ្យគង់វង្សនៅ៕ពីផេកក្រសួងបរិស្ថាន

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *