ប្លែកៗ

កញ្ចាញ់ចេក​កម្ជិល​ឡើង​ជិះ​ខ្នង​អណ្តើក​ធ្វើ​ជា​តាក់ស៊ី​!

តោះ​មើល​ទិដ្ឋភាព​គួរឱ្យ​អស់សំណើច កញ្ចាញ់ចេក​កម្ជិល​ទម្ងន់ ៨៥ ក្រាម​សម្រេចិត្ត​ឡើង​ជិះ​លើ​ខ្នង​អណ្តើក​ធ្វើ​ជា​តាក់ស៊ី​។រូបថត​ជាច្រើន​បានបង្ហាញ​កញ្ចាញ់ចេក​ហាក់​កំពុង​ញញឹម ខណៈ​វា​ហាក់ដូច​កំពុង​ប្រាប់​កូនអណ្តើក​ឱ្យ​ងើបឡើង ដឹក​វា​ចេញ​ទៅ​មុខ​។

រូប​មួយទៀត​បង្ហាញ​អណ្តើក​ទម្ងន់​២,២​គីឡូក្រាម​នេះ​កំពុង​លៀន​ជើង​ទប់​នឹង​ដី ខណៈ​វា​កំពុង​ប្រឹង​វារ​ទៅ​មុខ​ជាមួយ​កញ្ចាញ់ចេក​ទុំ​លើ​ខ្នង​។រូបភាព​មិន​គួរឱ្យ​ជឿ​ទាំងនេះ​ត្រូវបាន​ថត​នៅ​ទីក្រុង​ផា​ដាំ​ង ប្រទេស​ឥណ្ឌូនេស៊ី​៕ប្រែសម្រួល : កញ្ញាដាលីស ៖

rsc

Leave a Reply

Your email address will not be published. Required fields are marked *