មុខម្ហូប

ស៊ុប​មាន់ម្រេច​ខ្ចី​

 

គ្រឿងផ្សំ​-​សាច់មាន់ (​ហាន់​ជា​ដុំៗ​ធំ​ល្មម​)-ខ្ទឹមស គល់​ស្លឹកគ្រៃ ម្ទេស​ផ្អែម ៦០​ក្រាម (​ហាន់​បញ្ឆិតៗ​)-​ម្រេច​ខ្ចី ៣០​ក្រាម (​បុក​ម៉ត់​តិចៗ​)-​ការ៉ុត ៤០​ក្រាម (​ហាន់​ចំនិតៗ​)-​ទឹក ១​លីត្រ​

-​ម្សៅ​ស៊ុប ២០​ក្រាម​-​ប៊ីចេង កន្លះ​ស្លាបព្រា​បាយ​-​ម្សៅ​ផ្សំ​រសជាតិ ១​ស្លាបព្រា​បាយ​-​ទឹកត្រី ៣០​មី​លី​លីត្រ​-​ស្ករ កន្លះ​ស្លាបព្រា​បាយ​-​ម្រេច​ខ្ចី ៣០​ក្រាម (​គ្រាប់​)-ប្រេង​ស្វាយចន្ទី ៣០​មី​លី​លីត្រ​-ប្រេងឆា​-ពពុះសណ្តែក​បំពង​-បន្លែ (​ផ្សិត ត្រកួន ស្ពៃ ….)-នំ​បញ្ចុក​

+របៀប​ធ្វើ​-ដាំ​ខ្ទះ​ដាក់​ប្រេងឆា ខ្ទឹមស គល់​ស្លឹកគ្រៃ ម្ទេស​ផ្អែម ម្រេច​(​បុក​) ឆា​បួន​ប្រាំ​ត្រឡប់​សឹម​ដាក់​ការ៉ុត ឆា​ឆា​បួន​ប្រាំ​ត្រឡប់​ទៀត សឹម​ចាក់ទឹក​។​-​ដាក់​ម្សៅ​ស៊ុប ប៊ីចេង ម្សៅ​ផ្សំ​រសជាតិ ទឹកត្រី ស្ករ ម្រេច​(​គ្រាប់​) និង​ប្រេង​ស្វាយចន្ទី​ចូល​កូរ​អោយ​សព្វ​ទុកអោយ​ពុះ​។​-ពេល​ទឹក​ពុះ​ដាក់​សាច់មាន់ រំងាស​អោយ​ឆ្អឹ​ន​សឹម​ដាក់​បន្លែ ពពុះសណ្តែក ទុកអោយ​ពុះ​ជាកា​ស្រេច ។​ពេល​ទទួលទាន ដាក់​នំ​បញ្ចុក​ក្នុង​ចាន រួច​ដួស​ទឹក​ស៊ុប​ដាក់​ពីលើ​ជាការ​ស្រេច​៕​ ប្រភព:housewife

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *