ព័ត៌មានអន្តរជាតិ សុខាភិបាល

ប្រធានាធិបតី ស៊ីរី លោក Assad និងភរិយា ឆ្លងកូវីដ១៩

អន្តរជាតិ៖ប្រធានាធិបតីនៃប្រទេសស៊ីរីលោក Bashar al-Assad និងភរិយារបស់គាត់ឈ្មោះ Asma បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីបង្ហាញរោគសញ្ញាតិចតួច។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតី។សេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទបានឱ្យដឹងថា ប្តីប្រពន្ធមួយគូនេះមានសុខភាពល្អ ហើយនឹងបន្តធ្វើការពីផ្ទះក្នុងរយៈពេលពី២ទៅ៣សប្តាហ៍។

សមាជិកនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសនេះ បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសស៊ីរីដែលហែកហួរដោយសង្រ្គាមមានការកើនឡើងយ៉ាងខ្លាំងនូវការឆ្លងជំងឺកូវីដ១៩ ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក។ ប៉ុន្តែជម្រើសនៃការបិទប្រទេសនៅតែមានកំណត់ដោយសារតែស្ថានភាពសេដ្ឋកិច្ចធ្ងន់ធ្ងររបស់ប្រទេស។រដ្ឋាភិបាលរបស់លោក Al-Assad បានចាប់ផ្តើមការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់បុគ្គលិកថែទាំសុខភាពជួរមុខកាលពីថ្ងៃទី១ខែមីនា។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង១០:៣០នាទីយប់ថ្ងៃចន្ទ ប្រទេសស៊ីរីបានកត់ត្រាជាផ្លូវការនូវការឆ្លងសរុបចំនួន១៥.៩៨១ករណី និងមានអ្នកស្លាប់១.០៦៣នាក់ ចាប់តាំងពីរាតត្បាតនេះផ្ទុះឡើង។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួនជាក់ស្តែងត្រូវបានគេជឿជាក់ថា ច្រើនជាងនេះដោយសារតែសមត្ថភាពនៃការធ្វើតេស្តមានកំណត់របស់រដ្ឋាភិបាល៕ប្រែសម្រួលដោយ៖ Vann Vann

rsc

Leave a Reply

Your email address will not be published. Required fields are marked *