សន្តិសុខ

ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​ពេលយប់​ងងឹត​ស្លាប់​ម្នាក់​នៅ​ស្រុក​ថ្មគោល​

បាត់ដំបងៈ​បុរស​ម្នា​ក់បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ពេលយប់​ងងឹត​បាន​ទៅបុក​រថយន្ត​ពីក្រោយ បណ្តាលឱ្យ​ស្លាប់​ម្នាក់​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ក្រុមទី​២​ភូមិ​កសិកម្ម​ឃុំ​តាពូង​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​កា​លពី​យប់​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៩ ។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ចាន់​សាញ់​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​រស់នៅ​ភូមិ​ពោធិ៍​ឃុំ​ពង្រ​ក្រោម​ស្រុក​ជីក្រែង​ខេត្តសៀមរាប​។​ចំណែក​តៃ​រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់ស្រមោល​តែម្តង​។​មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C125​ពណ៌​ខ្មៅ​ស៊េរី​2013​ពាក់​ស្លាក​លេខ​សៀមរាប​1Y4959​យ៉ាង​លឿន​។​ម៉ូតូ​បាន​ទៅបុក​រថយន្ត​ពីក្រោយ​ដែល​ឈប់​ចត​នៅលើ​ទ្រូងផ្លូវ​បណ្តាលឱ្យ​ស្លាប់​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *