សន្តិសុខ

រថយន្តបើកលឿនដល់ភ្លើងស្តុបបុកម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឱ្យមានអ្នករបួសធ្ងន់

ភ្នំពេញ៖បុរសម្នាក់បើករថយន្តលឿនដល់ភ្លើងស្តុបភ្លេចបង្អង់ល្បឿនដោយមានរថយន្តម៉ូតូឈប់ចាំស្តុបកកកុញក៏បួងចង្កូតឡើងចិញ្ចើមផ្លូវបុករះម៉ូតូសណ្តោងរ៉ឺម៉កក្រឡាប់ដាច់កង់បណ្តាលឱ្យមានអ្នករបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦កែងផ្លូវបេតុងចូលរង្វង់មូលនាងមច្ឆាភូមិគៀនឃ្លាំងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វានៅព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖រថយន្តបង្កម៉ាកVOLVOពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ2BL-0702បើកដោយបុរសម្នាក់មិនត្រូវបានស្គាល់ឈ្មោះនោះទេតែសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីកើតហេតុ។ករណីនេះអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ករបួសធ្ងន់និងរថយន្តបង្ករងការខូចខាតយ៉ាងដំណំ៕វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *