ព័ត៌មានសង្គម វប្បធម៌

សាសនិកឥស្លាម និងជនជាតិដើមភាគតិចស្លាប់ដោយសារកូវីដ-១៩ ត្រូវបានលើកលែងពីបូជា

ភ្នំពេញ៖រាជរដ្ឋាភិបាលសម្រេចលើកលែងករណីការបូជាសពសាសនិកឥស្លាម និងជនជាតិដើមភាគតិចដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ដើម្បីឱ្យស្របទៅតាមជំនឿ ប្រពៃណី និងទំនៀមទម្លាប់សាសនិកឥស្លាម និងជនជាតិដើមភាគតិច ក្នុងការបញ្ចុះសព ដោយអនុវត្តតាមវិធានសុខាភិបាល ។

ជាគោលនយោបាយរាជរដ្ឋាភិបាលចំពោះគ្រប់ជាតិសាសន៍ និងសាសនា ដែលចាត់ទុកជាសុខដុមនីយកម្មជនជាតិ និងសាសនា ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

នេះបើយោងតាមលិខិតមួយច្បាប់របស់លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និង​សាសនា ជម្រាបជូន ប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះ ៕សហការី

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *