នយោបាយ ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ​៖ យោងតាម​លោក ម៉ម សារិន នាយកខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំកាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១កន្លងទៅបានឱ្យដឹងថា៖​ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បន្ទាប់ពីព្រឹទ្ធសភាឱ្យយោបល់គាំទ្រប៉ុន្មានម៉ោង។

សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានព្រឹទ្ធសភា ឱ្យអនុម័តគាំទ្រទាំងស្រុង ដោយឥតកែប្រែ ក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។

សូមអានព័ត៌មានលម្អិត ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតខាងក្រោមនេះ៖

rsc

Leave a Reply

Your email address will not be published. Required fields are marked *