សន្តិសុខ

នឹងបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការករណីប្លន់សម្លាប់បុរសម្នាក់នៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃនឹងបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការករណីប្លន់សម្លាប់បុរសម្នាក់នៅត្រង់ដីឡូតិ៍តាមបណ្តោយផ្លូវរោងចក្រស្រាបៀរថៃហ្គឺភូមិតាព្រហ្មខណ្ឌច្បារអំពៅខណ្ឌច្បារអំពៅកាលពីថ្ងៃទី១៦ខែមីនាឆ្នាំ២០២១។

មន្ត្រីនគរបាលបានឱ្យដឹងថា៖ លោកឧត្តមសេនីយ៍ទោ ជាវ វិបុលបានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌ ចុះស្រាវជ្រាវរហូតឈានដល់ការចាប់ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណី ប្លន់សម្លាប់ បុរសម្នាក់ ។ជនសង្ស័យឈ្មោះ ម៉ៅរដ្ឋាហៅជិប ភេទប្រុស ឃាត់ខ្លួន បាននៅតាមបណ្តោយផ្លូវជាតិលេខ១  មុខ មណ្ឌលសុខភាពព្រែកឯក សង្កាត់ព្រែកឯក  ខណ្ឌច្បារអំពៅ។ឈ្មោះ ម៉េងណាឃីមភេទប្រុសអាយុ២១ឆ្នាំ ឃាត់ខ្លួនបាននៅស្រុងគិរីវង់ខេត្តតាកែវ។

វត្ថុតាងដកហូត៖ទូរស័ព្ទម៉ាក OPPO របស់ជនរងគ្រោះ,ខ្សែដៃ ផ្លាកទីន របស់ជនរងគ្រោះ,ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ផ្លាកលេខត្បូងឃ្មុំ 1H 1406 របស់ជនរងគ្រោះ។ចម្លើយសារភាពរបស់ជនសង្ស័យទាំង ២នាក់បានឆ្លើយថា៖កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ពួកខ្លួនពិតជាបានប្លន់ចាក់សម្លាប់ទៅលើជនរងគ្រោះឈ្មោះ សោ សៅពិសិដ្ឋ ភេទប្រុស ប្លន់យកម៉ូតូ, ខ្សែករមាស, ជញ្ជៀន, ខ្សែដៃមាស និងទូរស័ព្ទ ប្រាកដមែន ។

ចម្លើយបានបន្តថា៖ក្រោយពីធ្វើសកម្មភាពរួចពួកខ្លួនបានចែកសម្ភារគ្នាដោយឈ្មោះ ម៉ៅ រដ្ឋា ហៅ ជិប យកជិញ្ជៀនមាស និងខ្សែករ ។ចំណែកឈ្មោះ ម៉េង ណាឃីម យកម៉ូតូ, ទូរស័ព្ទដៃ និងខ្សែដៃ  រួចនាំគ្នាគេចខ្លួនទៅស្រុកគិរីវង់ ខេត្តតាកែវ។

បច្ចុប្បន្ន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសាកសួរ និងរៀបចំប្រគល់ជនសង្ស័យ និងវត្ថុតាងឱ្យទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនឹងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *