សន្តិសុខ

ចាប់ជនម្នាក់ដែលហ៊ានវាយមន្ត្រីឱ្យរបួសពេលចុះទៅបញ្ឈប់ការចាក់ធុងបាស់ផឹកស៊ីឡូឡា

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍ព្រែកថ្មីកាលពីយប់ថ្ងៃទី១៦ខែមីនាឆ្នាំ២០២១បានចាប់ជនសង្ស័យម្នាក់វាយមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់បណ្តាលឱ្យរបួសពេលកម្លាំងចុះទៅបញ្ឈប់ការចាក់ធុងបាស់ផឹកស៊ីឡូឡា។ករណីនេះកើតឡើងនៅភូមិចំពុះក្អែកសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ ។

មន្ត្រីនគរបាលបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ ម៉ៅ ស៊ីវន ភេទប្រុស អាយុ៥១ឆ្នាំជានាយប៉ុស្តិ៍ព្រែកថ្មី។ជនសង្ស័យឈ្មោះ ឡេង ប៊ុនលី ភេទប្រុស អាយុ៣១ឆ្នាំជាកម្មករសំណង់ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

មន្ត្រីដដែលបានបន្តថា៖ជនសង្ស័យ និងមិត្តភក្តិបាននាំគ្នាផឹកស៊ី និងចាក់ធុងបាស់ផឆកស៊ីឡូឡាដោយរំខានដល់អ្នកជិតខាង។បន្ទាប់មកដោយមានពីពលរដ្ឋរាយការណ៍នាយប៉ុស្តិ៍ជាជនរងគ្រោះបានដឹកនាំកម្លាំងចុះទៅអប់រំណែនាំ។ ស្រាប់តែជនសង្ស័យស្ទុះមកវាយជនរងគ្រោះមួយដៃ ចំសៀតថ្កាខាងឆ្វេង បណ្តាលឱ្យដួលលើផ្លូវបេតុង របួសកែងដៃឆ្វេង និងធាក់ចំពោះ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ចំប៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *