Featured សន្តិសុខ សុខាភិបាល

លោកហួរឡាវីថាភរិយាលោកទទួលមរណភាពពេលសម្រាកព្យាបាលជំងឺកូវីដ-១៩

ភ្នំពេញ៖ លោក ហួរ ឡាវី តារាចម្រៀងជើងចាស់ បានបញ្ជាក់ថា ភរិយារបស់លោក បានទទួលមរណភាពនៅម៉ោង១១ និង៤៥នាទីព្រឹកនេះ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ពេលកំពុង សម្រាកព្យាបាលជំងឺកូវីដ-១៩។ យ៉ា​ងណាក៏ដោយគិតត្រឹមម៉ោង១២ត្រង់ថ្ងៃនេះ ក្រសួងសុខាភិបាលមិនទាន់ បាន ជូនដំណឹ​ងអំពីការស្លា​ប់នេះ​នៅ​ឡើយទេ។

លោក ហួរ ឡាវី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ភរិយារបស់លោក ហួរ ឡាវី និងជាម្ដាយរបស់តារាចម្រៀង វី ឌីណែត អាយុ៦២ឆ្នាំ​មានជំងឺ​ប្រចាំ​កាយច្រើន ដូចជា៖ ជំងឺលើសឈាម និងទឹកនោមផ្អែមជាដើម ហើយក្រុមគ្រូពេទ្យក៏បានខិតខំព្យាបាល ជំងឺជូនភរិយារបស់លោកផងដែរ។ចំណែកបច្ចុប្បន្ននេះ តារាចម្រៀង វី ឌីណែត ក៏កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នៅសណ្ឋាគារThe Great Duke។ រីឯលោក ហួរ ឡាវី កំពុងធ្វើចត្តាឡីស័ក៕សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *