ព័ត៌មានសង្គម

​​សាខា​កាកបាទក្រហម​ខេត្តយក​អំណោយ​ចែក​ជន​ភ្លើង​ឆេះ​ផ្ទះ​

ព្រះវិហារ​៖​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​២៧​ខែមករា ឆ្នាំ​២០២០​លោក អ៊ុង ប៊ុន​សឿន អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ អនុសាខា​កាក បាទ​ក្រហម​កម្ពុជា ស្រុក​ឆែប​បាន​យក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​ចំនួន​មួយ​គ្រួសារ កាលពីរ​ថ្ងៃ ទី​២៥ ខែមករា ឆ្នាំ​២០២០ នៅ​ឃុំ​សង្កែ​មួយ ស្រុក​ឆែប ។​

​នៅក្នុង​ឱកាស​នោះដែរ លោក​អនុប្រធាន​គណៈកម្មាធិកា​រ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ឆែប បាន​ចូលរួម​សោកស្តាយ​ជាមួយ​បងប្អូន​ម្ចាស់ផ្ទះ​ដែល​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ បណ្តាលឱ្យ​បាត់ បង់​ផ្ទះ​និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទៀត​។​លោក​បាន​បន្ថែមថា​សម្ភា​រ​និង​ថវិកា​ដែល​អនុសាខា​ផ្តល់ជូន​នាពេលនេះ​គ្រាន់តែ​ជួយ​សម្រាល​ការលំបាក​របស់​បងប្អូន​មួយគ្រា​ប៉ុណ្ណោះ​។​

​សម្ភារ​ផ្តល់ជូន​រួមមាន​៖​អង្ករ​,​មី​,​ត្រីខ​,​ទឹកស៊ីអ៊ីវ​,​តង់​,​សារុង​,​មុង​,​ភួយ​,​ក្រមា​,​អាវយឺត​,​និង​ថវិកា​សប្បុរសជន​រួមមាន​៖​លោក​សុខសាន្ត​តា​រ៉ា​ប្រធានកិត្តិយស​អនុសាខា​ចំនួន​២០០.០០០​រៀល​ក្រុមប្រឹក្សាឃុំ​សង្កែ​មួយ ចំនួន ១០០.០០០​រៀល​៕ញ៉ែមសុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *