ព័ត៌មានអន្តរជាតិ

​ជំងឺ​ផ្លូវដង្ហើម​ថ្មី​ផ្ដាច់ជីវិត​មនុស្ស​លើសពី​៨០​នាក់​ខណៈ​មាន​ការឆ្លង​ជាង​២.៧០០​ករណី​នៅ​ចិន​

ព័ត៌មាន​អន្តរជាតិ​/​ប៉េកាំង​៖​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​ថ្មី​បាន​កើនឡើង​លើសពី​៨០​នាក់ និង​ជាង​២.៧០០​ករណី​ត្រូវបាន​បញ្ជា​ក់នៅ​ទឹកដី​ចិនដីគោក​ខណៈ​វីរុស​កំពុង​បន្ត​រាលដាល​ពាសពេញ​ទ្វីបអាស៊ី និង​នៅ​ទូទាំង​ពិភពលោក​។ នេះ​បើ​យោងតាម​ចេញផ្សាយ​ដោយសារ​ព័ត៌មាន CNN​។​

​ស្របពេល​ជាមួយគ្នានេះដែរ​ប្រជាជន​ចិន​ជាង​៦០​លាន​នាក់​កំពុង​រង​ផលប៉ះពាល់​ដោយផ្ទាល់​និង​ដោយ​ប្រយោល​ពី​ការ​រិត​ត្បិត​ការធ្វើដំណើរ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ខណៈដែល​រដ្ឋាភិបាល​របស់​ប្រទេស​នេះ​កំពុង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ចំពោះមុខ​។​ចំពោះ​ការរីក​រាលដាល​ទូទាំង​ពិភពលោក មាន​ករណី​ដែល​ត្រូវបាន​បញ្ជាក់​ចំនួន​ជាង​៥០​ករណី​ដែល​។​ក្នុងនោះ​យ៉ាងហោចណាស់​មាន​៥​ករណី​កំពុង​កើតឡើង​នៅ​សហរដ្ឋអាមេរិក​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្នុង​សន្និសីទកាសែត​នៅ​ព្រលប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​បានប្រកាស​ពី​ករណី​វីរុស​កូ​រ៉ូ​ណា​ដំបូង​បំផុត​ក្នុងប្រទេស​កម្ពុជា​។​លោក​ថ្លែងថា វិទ្យាស្ថាន Pasteur ទើបតែ​បានបញ្ជាក់​នៅ​រសៀល​ម៉ោង ៣ ថ្ងៃនេះ​ថា បុរស​ជនជាតិ​ចិន​ម្នាក់ អាយុ ៦០​ឆ្នាំ​ដែល​បានធ្វើ​ដំណើរ​មកពី​ទីក្រុង​វូ​ហាន​ចូលមក​ខេត្ត​ព្រះសីហនុ​ក្នុងប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ មាន​ផ្ទុកមេរោគ​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​៕swfit nwes​

A medical staff takes temperature of a passenger at the Hong Kong Airport April 17, 2003. The Hong Kong Airport Authority has begun to check body temperature of all outbound travellers on Thursday to prevent the spread of the deadly Severe Acute Respiratory Syndrome (SARS) virus, which has been spread around the globe by air travellers and dramatically curbed demand for air travel in Asia. A total of 192 or 38 percent of Thursday’s total scheduled flights to and from Hong Kong were cancelled due to the outbreak. REUTERS/Bobby Yip

rsc

Leave a Reply

Your email address will not be published. Required fields are marked *