សន្តិសុខ

អគ្គិភ័យឆេះរោងចក្រខ្សែភ្លើងឃ្យុងស៊ីងបង្កខូចខាតយ៉ាងច្រើន

កណ្តាល​៖មានករណីអគ្គិភ័យឆេះរោងចក្រខ្សែភ្លើងឃ្យុងស៊ីង​ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស​ (7NG)​ ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាលកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ។រោងចក្រមាន​ទំហំ​ ១២០គុណ៨០​ មែត្រ​ ។ភ្លើងបានឆេះរោងបាយកម្មករទំហំបណ្ដោយ ៨០គុណ១៥ ម៉ែត្រ​ ។

ករណីនេះបណ្ដាលឱ្យមានកម្មករ​ម្នាក់រងរបួសឈ្មោះ ភឹម រដ្ឋា ភេទ​ ប្រុស​ អាយុ​ ២​៤​ ឆ្នាំ រស់នៅភូមិព្រៃចាស់​ ឃុំវិហារសួគ៌​ ស្រុកខ្សាច់កណ្ដាល​ ជាកម្មករផ្នែកជាង​ ។ខូចខាតសម្ភាររួមមានៈ ម៉ាស៊ីនភ្លើងធំចំនួន​១​ គ្រឿង-​ ម៉ាស៊ីនស្កេនក្រយ៉ៅដៃ​ចំនួន​ ១៥​ គ្រឿង និងតុបាយ កៅអី កង្ហាមួយចំនួន​ ។ម្ចាស់រោងចក្រឈ្មោះ ចាង សាងហូ ភេទ ប្រុស អាយុ ៤៦​ ឆ្នាំ​ ជាជនជាតិ​ កូរ៉េខាងត្បូង​ ។កម្មកររោងចក្រមានចំនួន​ ១.៦៧៥​ នាក់ ស្រី​ ១.៣១៨​ នាក់ ដែលកំពុងធ្វើការងារ ។

មូលហេតុៈ​ ដោយសារ​ទុសេ្សខ្សែរភ្លើងនៅក្បែររោងបាយហើយបានឆាបឆេះផ្នែករោងម៉ាស៊ីនរហូត​ដល់រោងបាយតែមិនឆេះចូលកន្លែងកម្មករធ្វើការឡើយ ។បានប្រើរថយន្តពន្លត់អគីភ័យស្រុកខ្សាច់កណ្ដាល​ចំនួន​១​ គ្រឿង​ និងរថយន្តទឹក​(7NG)​ ចំនួន​២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ២៥​ គីប​៕ចំប៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *