សន្តិសុខ

មេបញ្ជាការរងប៉េអឹមស្រុកម្នាក់​បើកបររថយន្តធ្លាក់ផ្លូវបណ្តាលឱ្យស្លាប់

កណ្តាល​៖ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកលើកដែកម្នាក់បើកបររថយន្តធ្លាក់ផ្លូវបណ្តាលឱ្យស្លាប់ក្នុងរថយន្ត។ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ ៤៣-៤៤ ភូមិព្រែកត្រែង ឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាលកាលពីវេលាម៉ោង៤ទៀបភ្លឹ ចូលថ្ងៃទី២៩ខែមីនា ឆ្នាំ២០២១។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថាជនរងគ្រោះ ឈ្មោះ នូវ សាវឿន ភេទប្រុស ឣាយុ៥៧ឆ្នាំលំនៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មុខងារមេបញ្ជាការរងអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល បានស្លាប់ក្នុងរថយន្ត។បើកបររថយន្តម៉ាក CAMRY ពណ៌ស ពាក់ផ្លាកលេខកណ្តាល 2A-2895 ៕ដោយ៖វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *