Featured ព័ត៌មានអន្តរជាតិ

ហាណូយសង់ស្ពាន២តម្លៃ១.១២០លានដុល្លារ ដើម្បីអភិវឌ្ឍន៍តំបន់ទន្លេក្រហម

បរទេស៖រដ្ឋាភិបាលនៃទីក្រុងហាណូយគ្រោងនឹងសាងសង់ស្ពានចំនួន២បន្ថែមទៀតនៅលើដងទន្លេក្រហមដោយចំណាយទឹកប្រាក់សរុបចំនួន២៦លានលានដុងស្មើនឹង១.១២០លានដុល្លារ។

នេះបើតាម លោកប្រធានឈូងុកអាញបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំក្រុងមួយកាលពីថ្ងៃអាទិត្យថា ការសាងសង់ស្ពាន នេះទីមួយដើម្បី តភ្ជាប់ពីស្រុកThu Cat Ward ជាមួយនឹង ស្រុក Bac Tu Liem ចាប់ពីឃុំដាយម៉ាច នៅស្រុកដុងអាញ ដោយ ចំណាយអស់៩លានលាន ដុង ។ស្ពានមួយទៀត នឹងភ្ជាប់ឃុំដុងហួយ នៃស្រុកដុងអាញ ជាមួយវូលៀននៅតាយហូ ដែលចំណាយថវិកា អស់១៧លានលានដុង ។

ការសង់ស្ពាននេះគឺជាផែនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធខណៈទីក្រុងហាណូយកំពុងតែ  រៀបចំផែនការនគរូបនីយកម្មទន្លេក្រហមលើផ្ទៃដីប្រមាណ១១ពាន់ហិកតា រួមទាំងផ្ទៃទឹកទន្លេចំនួន៣.៦០០ហិកតា។នេះទំនងជាការ ទទួលយល់ព្រមពីរដ្ឋាភិបាលនៅខែមិថុនា ដោយ សណ្ឋានដីនៅតាមដងទន្លេគឺមានភាពចម្រុះជាមួយដីទំនេរដីស្រែចម្ការនិងភូមិចាស់។

រដ្ឋា ភិបាលវៀតណាមធ្វើផែនការ នេះឡើងដើម្បីឈានទៅសាងសង់តំបន់ទីក្រុងថ្មីនិងទំនើប, ផ្ទះអេកូឡូស៊ីដែលមានគុណភាពខ្ពស់ និងការងារសាធារណៈក្នុងទីក្រុងដើម្បីបម្រើដល់ប្រជាជនដែលរស់នៅតាមដងទន្លេនិងទីក្រុងទាំងមូល ។

សូមបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្នក្រុងហាណូយមានស្ពានឆ្លងចំនួន៨ ដែលផែនការបន្ទាប់ រដ្ឋា ភិបាលគ្រោងនឹងសាងសង់ស្ពានចំនួន១០បន្ថែមទៀតនៅឆ្នាំ២០៣០ រួមទាំងស្ពានទាំងពីរនេះ ៕ដោយ៖តារា

rsc

Leave a Reply

Your email address will not be published. Required fields are marked *