មុខម្ហូប

ស៊ុប​ត្រាវ​អន្ទង់​

គ្រឿងផ្សំ–អន្ទង់កន្លះ​គីឡូ​– ត្រាវ ៣​មើម​– ស្ករត្នោត កន្លះ​ស្លាបព្រា​បាយ​– ម្សៅ​ស៊ុប​ខ្នរ ១​ស្លាបព្រា​បាយ​– ប្រេងខ្យង ១​ស្លាបព្រា​បាយ​– ខ្ទឹមស ៥​កំពឹស​– ជីរ​ណា– ជី​នាងវង​– គល់​ស្លឹកគ្រៃ​៣​មើម​– ស្លឹក​ក្រូច​៥ សន្លឹក​– រំដេង

វិធី​ធ្វើ​– លាង​អន្ទង់​ឲ្យ​ស្អាត​ ឲ្យអស់​រំអិល ហាន់​អន្ទង់​ជា​កង់​ធំៗ​, មើមត្រាវ​ចិត​សម្បក កាត់​ជា​ដុំៗ​ធំ​ល្មម​– ដាក់​កំដៅ​ឆ្នាំង​ឲ្យ​ក្ដៅសឹម​ចាក់​ប្រេងឆា​ចូល​បន្តិច​រួច​ដាក់​ខ្ទឹមស​ចូល កូរ​ឲ្យ​ឈ្ងុយ​បន្តិច បន្ទាប់មក​ដាក់​អន្ទង់​ចូល រួច​ដាក់​ទឹក​ប្រេងខ្យងម្សៅ​ស៊ុប​ខ្នរ ស្ករត្នោត ឆា​អន្ទង់​ឲ្យ​ឆ្អិន​សព្វ​សាច់​ល្អ រួច​ដួស​ទុក​មួយអន្លើ។​– បន្ទាប់មក​ដាក់​បំពង​ត្រាវ​ឲ្យ​ឆ្អិន​រួច​ដួស​ទុក​មួយអន្លើ

– ដាក់​ឆ្នាំងសម្ល​ថ្មី​ដាក់​រំលីង​ស្លឹក​ក្រូច គល់ស្លឹកគ្រៃ និង​រំដេង​ឲ្យ​ឈ្ងុយ​រួច​ដាក់​សាច់​អន្ទង់​ដែលចម្អិនរួចចូល​កូរឲ្យ​សព្វ សឹម​ដាក់​ត្រាវ​បំពង​ចូល​កូរ​ឲ្យ​សព្វ​ម្ដងទៀត បន្ទាប់មក​ដាក់​ទឹក​​ឲ្យ​លិច​សាច់ និង​ត្រាវ​បន្តិច ទុក​ឲ្យ​ពុះ​រម្ងាស់​ឲ្យ​សាច់​អន្ទង់ និង​ត្រាវ​ផុយ បិទភ្លើងចង្ក្រានហាន់ជីដាក់​រួច​ជាការ​ស្រេច ៕​ ប្រភព: Marady Cooking

rsc

Leave a Reply

Your email address will not be published. Required fields are marked *