សន្តិសុខ

បុរសម្នាក់ស្រវឹងស្រាបើករថយន្តបុកតូបលក់សាំងក៏ឆាបឆេះក្មេងស្រីម្នាក់របួសធ្ងន់

បាត់ដំបង៖បុរសម្នាក់ស្រវឹងស្រាបើករថយន្តបុកតូបលក់សាំងក៏ឆាបឆេះបង្កឱ្យក្មេងស្រីម្នាក់របួសធ្ងន់នៅម្តុំវត្តគរសង្កាត់វត្តគរក្រុងបាត់ដំបងកាលពីរំលងអធ្រាត្រចូលថ្ងៃទី២ខែមេសាឆ្នាំ២០២១។

លោកយៀងធានាយប៉ុស្តិ៍រដ្ឋបាបាលវត្តគរបានឱ្យដឹងថា៖បុរសជាថៅកែម្នាក់ដែលគេស្គាល់ឈ្មោះវីនវីនបានស្រវឹងស្រាបើករថយន្តតូចម៉ាកបាឡែនយ៉ាងលឿនបុកតូបលក់សាំងនិងជ្រុលទៅបុករបងផ្ទះពលរដ្ឋបណ្តាលឱ្យអណ្តាតភ្លើងឆាបឆេះឡើង។ពេលនោះភ្លើងបានខ្ទាត ទៅលើក្មេងស្រីម្នាក់កំពុងដេកនៅក្នុងផ្ទះបណ្តាលឱ្យរងរបួសដៃនិងមុខធ្ងន់ធ្ងរ ។ចំណែកតៃកុងរថយន្តមិនមានរងរបួសទេ។

លោកនាយប៉ុស្តិ៍បានបន្តថា៖រថយន្តបើកបរដោយថៅកែហាងម្នាក់ឈ្មោះវីនវីនបានស្រវឹងស្រា។បើកមកដល់ផ្លូវកោងក៏បួងចង្កូតបុកចូលតូបលក់សាំងនិងបន្តទំលុះទៅដល់របងផ្ទះ ពលរដ្ឋទើបទៅមុខលែងរួច។ពេលបុកនោះ ធ្វើឱ្យអណ្តាតភ្លើងឆាបឆេះដបសាំងសន្ធោសន្ធៅឡើង និងបានខ្ទាត អណ្តាត ភ្លើងសាំងចូលផ្ទះតូបកាត់ដេរមួយកន្លែងក្បែរនោះ។

ពលរដ្ឋជួយគ្នាពន្លត់ទើបភ្លើងរលត់។សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុហើយ នាំយកអ្នកបើកបរនិងរថយន្តទៅកាន់ការិយាល័យចរាចរណ៍ខេត្តចាត់ការតាមច្បាប់៕សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *