សន្តិសុខ

​ថ្ងៃទី​១០​ធ្នូ​សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​ទូទាំងប្រទេស​បាន​១៩​ករណី​ឃាត់ខ្លួន​៤៣​នាក់​

​ភ្នំពេញ​៖​មនុស្ស​៤៣​នាក់​ត្រូវបាន​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​នៅ​ទូទាំងប្រទេស​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ ២០១៩​ក្នុង​១៩​ករណី​។​តាម​របាយការណ៍​សម​ត្ថ​កិច្ច​បាន​បញ្ជាក់ថា ក្នុងចំណោម​ជនសង្ស័យ​ឃាត់ខ្លួន​ទាំង​៤៣​នាក់​។​ក្នុងនោះ មានមុខ សញ្ញា ជួញដូរ​គ្រឿងញៀន​ចំនួន​១៩​នាក់​និង​អ្នកប្រើប្រាស់ ២៤​នាក់​។​វត្ថុ​តាំង​ដែល​ចាប់​សរុប​ក្នុង​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៩​រួមមាន​៖​មេ​តំ​ហ្វេ​តា​មីន​(ice)=១៥,៩៥​ក្រាម និង ២៦​កញ្ចប់ តូច​,​កញ្ឆា​២.៧៧៩​ដើម ។

​ការបង្ក្រាប​គ្រឿងញៀន​នៅថ្ងៃនេះ​រួមមាន​មន្ទីរ​ជួញដូរ​២​ករណី​ឃាត់​៣​នាក់​ចាប់យក​ice១៣,២៣​ក្រាម​,​បន្ទាយមានជ័យ​ប្រើប្រាស់​១​ករណី​ឃាត់​ម្នាក់​។​បាត់ដំបង​ប្រើប្រាស់​៣​ករណី​ឃាត់​៦​នាក់​។​កំពង់ឆ្នាំង​ជួញដូរ​១​ករណី​ឃាត់​ម្នាក់​ចាប់យក​ice១​កញ្ចប់​តូច​។​កំពត​៖​ជួញដូរ​១​ករណី​ឃាត់​៣​នាក់​ប្រើប្រាស់​១​ឃាត់​ម្នាក់​ចាប់ យក ice ១,៩២ ក្រាម​។​កណ្ដាល​ជួញដូរ​។​

៣​ករណី​ឃាត់​៣​នាក់​ប្រើប្រាស់​១​ករណី​ឃាត់​២​នាក់​ចាប់យក​ice១៤​កញ្ចប់​តូច​។​ព្រៃវែង​អនុវត្តន៍​ដីកា​១ ចាប់​ម្នាក់​។​សៀមរាប​៖​ប្រើប្រាស់​១​ករណី​ឃាត់​៦​នាក់​និង​អនុវត្តន៍​ដីកា​១​ចាប់​ម្នាក់​។​តាកែវ​ដាំ​ដុះ​ករណី​,​រាជធានី​ភ្នំពេញ​៖​ជួញដូរ​២​ករណី​ឃាត់​៣​នាក់​ប្រើប្រាស់​៤​ករណី​ឃាត់​៨​នាក់​ចាប់យក​ice១១​កញ្ចប់​តូច​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *