សន្តិសុខ

សមត្ថកិច្ចចាប់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកស្អាង

កណ្តាល៖កម្លាំងនគរបាលស្រុកស្អាងបានចាប់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅភូមិ វាល ឃុំស្អាង ស្រុកស្អាង ខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី៦ខែមេសា ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យទាំង២នាក់ឈ្មោះ ឆេង សុខឡាយ អាយុ១៦ ឆ្នាំនៅ ភូមិ កំពង់ទ្រា ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្ត កណ្តាល ធ្លាប់ជាប់ពន្ធនាគារ រយៈពេល១ខែ ពាក់ព័ន្ធនឹងសារធាតុញៀន។ឈ្មោះ ទូច អ៊ីតាន់អាយុ ១៨ ឆ្នាំទាំងពីរនាក់ នៅភូមិ កំពង់ទ្រា ឃុំ ស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាល ។

ក្រោយចាប់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖១- ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន ៤កញ្ចប់តូច២-ម៉ូតូ ចំនួន១គ្រឿង ម៉ាក BeAT ពណ៌ សលាយខៀវផ្លាកលេខ កណ្តាល 1AG-6468៣- ទូរស័ព្ទចំនួន ១គ្រឿង ម៉ាក អិនចុចពិល ពណ៌ខ្មៅ ។បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាល ស្អាងភ្នំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី ៕ចំប៉ា

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *