នយោបាយ

សម្តេចនាយក​រដ្ឋមន្ត្រី​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​ជិត៧​ពាន់​នាក់

ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១១​ខែធ្នូ​២០១៩​នេះ​បាន​អញ្ជើញ​ប្រគល់ សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង បណ្ឌិត ជូន​និស្សិត​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​(CUS)​ចំនួន​៦,៧៦២​នាក់​(​ស្រី​២.៧៦១​នាក់​)​។​ដែល​បានបញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​២០១៧=២០១៨​និង​ឆ្នាំ​សិក្សា​២០១៨=២០១៩​។​និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ មកពី​សាខា​គោល​រាជធានី​ភ្នំពេញ និង សាខា​ទាំង ៦ ដែល​រួមមាន កំពង់ចាម​,​កំពង់ធំ​, សៀមរាប​, បាត់ដំបង​, បន្ទាយមានជ័យ​, និង ខេត្តកំពត ។

​លោក​ស្តើង​សុខុម​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​បានឱ្យដឹងថា​៖​តាម​លទ្ធផល​នៃ​ការអង្កេត​និស្សិត​ជ័យលាភី​ត្រូវ​ទទួល​សញ្ញាបត្រ​នាពេលនេះ​បានបង្ហាញ​ថា​អ្នកមាន​ការងារ​ធ្វើ​ស្មើ​៩៦,៣០​ភាគរយ​ដែល​កំពុង​បំពេញការងារ​ក្នុង​មុខតំណែង​ផ្សេងៗ​។​ក្នុងនោះ​ស្ថាប័នរដ្ឋ​៣២,៨៣​ភាគរយ​,​ឯកជន​៤១,៨៥​ភាគរយ​,​អង្គការក្រៅរដ្ឋាភិបាល​ជាតិ​អន្តរជាតិ​១២,៦៧​ភាគរយ​,​និង​អាជីវកម្ម​ផ្ទាល់ខ្លួន​៨,៩៥​ភាគរយ​។​

​សមិទ្ធផល​ជា​ផ្លែផ្កា​និង​ជោគជ័យ​របស់​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​គឺ​បានមកពី​ការយកចិត្តទុកដាក់​និង​ការខិតខំ​ប្រឹងប្រែង​ជាប្រចាំ​របស់​ក្រុមប្រឹក្សាភិបាល​គណៈ​គ្រប់គ្រង​បុគ្គលិក​និង​សាស្ត្រាចារ្យ​ដែល​បានរួម​គ្នា​ក្នុង​ការកសាង​អភិវឌ្ឍន៍​លើកកម្ពស់​គុណភាព​អប់រំ​ឱ្យ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​ជាពិសេស​បានមកពី​កត្តា​សុខសន្តិភាព​និង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ក្នុងការ​ផ្ដល់ឱកាស​ដល់​ផ្នែក​ឯកជន​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​។

​បច្ចុប្បន្ន​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុ​ជាមាន​២​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ​និង​៦​សាខា​តាម​ខេត្ត​មាន​ខេត្តកំពង់ចាម​កំពង់ធំ​សៀមរាប​បន្ទាយមានជ័យ​បាត់ដំបង​និង​កំពត​។​ក្នុងនោះ​មាន​អាគារ​សិក្សា​សរុប​ចំនួន​៩​អាគារ​,​មានប​ខ្ចប់​សិក្សា​និង​ការិយាល័យ​ចំនួន​៣០២​បន្ទប់​,​មាន​សាលសន្និសីទ​ចំនួន​៩, មាន​បណ្ណាល័យ​ចំនួន​៨,​មាន​បន្ទប់​បណ្ដុះបណ្ដាល​ព័ត៌មានវិទ្យា​ចំនួន​៩​បំពាក់​កុំព្យូទ័រ​ចំនួន​៥០៨​គ្រឿង LDProjectors​ចំនួន​១៧៨​គ្រឿង​,​និង​បរិក្ខារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ជាច្រើន​។​

​ក្រៅពី​សម្ភារៈ​រូបវន្ត​សាកលវិទ្យាល័យ​មាន​ក្រុមប្រឹក្សាភិបាល​គណៈ​គ្រប់គ្រង​បុគ្គលិក​និង​សាស្ត្រាចារ្យ​ចំនួន​១.២០៥​នាក់​(​នារី​១៩៨​នាក់​)​បាន​នឹង​កំពុងធ្វើការ​បណ្តុះបណ្តាល​នៅក្នុង​មហាវិទ្យាល័យ​គឺ​មហាវិទ្យាល័យ​សិល្បៈ​មនុស្សសាស្ត្រ​និង​ភាសា​,​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​,​មហាវិទ្យាល័យ​គ្រប់គ្រង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​,​មហាវិទ្យាល័យ​វិស្វកម្ម​និង​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​និង​នីតិសាស្ត្រ ។

គិតពី​ឆ្នាំ​សិក្សា​២០០៣=២០០៤​ដល់​ឆ្នាំ​សិក្សា​២០១៨=២០១៩​កន្លងមកនេះ​និស្សិត​គ្រប់​ក​ម្រឹត​បានបញ្ចប់​ការសិក្សា​សរុប​ចំនួន​៤០.៤៥​នាក់​(​នារី​១២.៣៣៦​នាក់​)​និង​ក្នុង​ឆ្នាំ​សិក្សា​២០១៩=២០២០​នេះ​និស្សិត​គ្រប់​កម្រិត​កំពុង​សិក្សា​សរុប​ចំនួន ១៤.៧០៣​នាក់ (​នារី ៧.១០២​នាក់​)​។

​ដើម្បី​កសាង​ឱ្យបាន​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​គុណ​តម្លៃ​និង​ជោគជ័យ​ផ្តើម​សម្រាប់​សង្គមជាតិ​សាកលវិទ្យាល័យ​បានកំណត់​នូវ​គោលការណ៍​គ្រឹះ​ក្នុងការ​ប្រតិបត្តិ​ការងា​រ​ប្រចាំថ្ងៃ​របស់ខ្លួន​ពោលគឺ និស្សិត សាស្ត្រាចារ្យ​បុគ្គលិក​សិក្សា​ត្រូវ​រៀន​បង្រៀន​ស្រាវជ្រាវ​និង​ផ្តល់​សេវាកម្ម​ប្រកបដោយ គុណភាព​សមត្ថភាព​វិជ្ជាជីវៈ និង បុគ្គលិក​លក្ខណសម្បត្តិ​ល្អ​ប្រពៃ ។

​មាន​ធនធានមនុស្ស​ល្អ​គឺមាន​អ្វីៗ​ទាំងអស់​ដែល​ល្អ​និង​ល្អ​ជាង​។​ការបណ្តុះបណ្តាល​បុគ្គល​ឱ្យ​ក្លាយជា​ធនធានមនុស្ស​ល្អ​មាន​សមត្ថភាព​ជំនាញ​អត្ត​ចរិតល្អ​អំណត់​ព្យាយាម​សកម្ម​ការងារ​គឺជា​ទង្វើ​ប្រកបដោយ​កុសលធម៌​។​ដែល​សាកលវិទ្យាល័យ​ចាំបាច់​ត្រូវ​ខ្ចី​ឃាត​ប្តូរផ្តាច់​សម្រេច​ឱ្យបាន​ជោគជ័យ​ជូន​សង្គមជាតិ​ស្របតាម​មគ្គុទ្ទេសក៍​ដឹកនាំ​ដ៏​ឆ្នើម​ប្រកប់ដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​គឺ​មនុស្ស​ជា​អាទិភាព​ទី​១​នៃ​អភិក្រម​អាទិភាព​គោលនយោបាយ​អភិឌ្ឍន៍រ​បស់​រាជរដ្ឋាភិបាល​គឺ​មនុស្ស ផ្លូវ ភ្លើង និង ទឹក​។

​លទ្ធផល​និង​សមិទ្ធផល​សម្រេច​បានជា​ង ១៧ ឆ្នាំ​កន្លងមកនេះ​បានបង្ហាញ​យ៉ាងច្បាស់​អំពី​សមត្ថភាព លទ្ធភាព​និង​បទពិសោធន៍​ដែល​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុ​ជាមាន​គួបផ្សំ​នឹង​បណ្តា​ធនធាន​បម្រើឱ្យ​ការបង្រៀន​រៀន​ស្រាវជ្រាវ​។​ដក​ពិសោធន៍​ត្រូវបាន​បំពាក់​បន្ថែម​ជាប្រចាំ​បន្តបន្ទាប់​តាម​តម្រូវការ​កា​ងារ​ចាប់ពី​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​សម្ភារៈ​បទេស​បច្ចេកវិទ្យា​ឯកសារ​រឹង​-​ទន់​ដែល​កាន់តែ​សម្បូណ៌​និង​មានគុណ​វុ​ឌ្ឍ​កាន់តែ​ល្អប្រសើ​ឡើង​។​

​តាមរយៈ​ការរីកចម្រើន​នេះ​សាកលវិទ្យាល័យ​តែង​បាន​ពិនិត្យ​ផ្តល់​រង្វាន់​តំឡើង​បៀវត្ស​ដល់​បុគ្គលិក​សិក្សា​មាន​ស្នាដៃ​តម្លើង​អត្រា​ប្រាក់​ម៉ោង​បង្រៀន​ជូន​ដល់​សាស្ត្រាចារ្យ​ផ្តើម​ជា​បន្តបន្ទាប់​និង​បាន​អនុវត្ត​ជា​ទៀងទាត់​ការបើក​ប្រាក់ខែ​ប្រាក់​បង្រៀន​តាម​ធនាគារ​២​ដង​ក្នុង​មួយខែ​រយៈពេល ២២​ខែ​មកហើយ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *