ព័ត៌មានសង្គម សន្តិសុខ

ប្តីតាមទាន់ប្រពន្ធនាំប្រុសសាហាយមកដេកដល់ក្នុងបន្ទប់នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ស្រ្តីម្នាក់មានប្តីមានកូនដល់ទៅពីរនាក់បានលួចផិតក្បត់ដោយយកប្រុសសាហាយមកដេកដល់ក្នុងបន្ទប់ត្រូវប្តីបានតាមទាន់នាងបានត្រឹមអង្គុយយំ។រឿងរ៉ាវនេះបង្កឱ្យមាន ការភ្ញាក់ផ្អើលនៅបន្ទប់ផ្ទះជួលលេខ២៨B ជាន់ទី២ ឃុំត្រពាំងក្រសាំងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យកាលពីយប់ថ្ងៃទី៨ខែមេសា ឆ្នាំ២០២១។

អ្នកភូមិបានឱ្យដឹងថា៖បុរសជាប្តីឈ្មោះ ក្រិត ពៅអាយុ ៣១ឆ្នាំធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួលបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា៖ ប្រពន្ធរបស់គាត់មានឈ្មោះ សាក់ ស្រីភ័ស្ព អាយុ ២៧ឆ្នាំធ្វើការរោងចក្រដូចគ្នា។ពួគគាត់បានរៀបការកាលពីឆ្នាំ២០១១ នៅឯស្រុកកំណើតខាងប្តី ស្រុកព្រះស្តេច ខេត្តព្រៃវែង  រហូតមកដល់សព្វថ្ងៃរយៈពេល ១០ ឆ្នាំមកហើយ ថែមទាំងមានកូនប្រុសស្រីនៅក្នុងបន្ទុកពីរនាក់។

បុរសដដែលបានបន្តថា៖ពួគគាត់ មកធ្វើការរោងចក្រនៅក្រុងភ្នំពេញ ដោយស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុដោយរស់នៅមិនចុះសម្រុងគ្នា តែងតែឈ្លោះគ្នាជាញឹកញាប់  មួយ១ខែចុងក្រោយនេះ  ប្រពន្ធបានវេចបង្វឹចរត់ចោលរូបគេជាប្តីមករស់នៅបន្ទប់ជួលផ្សេង។

ក្រោយមករូបគាត់ជាប្ដីបានតាមដានដឹងថាប្រពន្ធរបស់គាត់មកនៅបន្ទប់ជួលផ្សេងក្បែរកន្លែងគាត់ស្នាក់នៅដែរ។មួយ អាទិត្យក្រោយមកដោយមានការសង្ស័យព្រោះរូបគាត់ជាប្ដីបានខលទូរស័ព្ទ ទៅប្រពន្ធចង់សួរសុខទុក តែប្រពន្ធបានប្រាប់ថាឈប់ខលទូរស័ព្ទមករកគេទៀតទៅ ធ្វើឱ្យរូបគេជាប្តីរឹតតែមានការសង្ស័យថែមទៀត។

លុះដល់ម៉ោងកើតហេតុខ្លួន ក៏បានដើរមកមើល ប្រពន្ធ ដល់បន្ទប់ជួលទើបដឹងថាប្រពន្ធនាំប្រុសមកដេកដល់ក្នុងបន្ទប់រូបគាត់យកដែកចងទ្វារជាប់មិនចេញទៅណាទេបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនស្នាក់នៅបន្ទប់ជួលក្បែរគ្នារួចប្រាប់សមត្ថកិច្ច។បច្ចុប្បន្នប្ដីប្រពន្ធនិងប្រុសដែលជាសហាយស្មន់ត្រូវកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដើម្បីធ្វើការសួរនាំនិងបន្តតាមនីតិវិធីច្បាប់៕ដោយ៖វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *