សន្តិសុខ សេដ្ឋកិច្ច

សហគមន៍នេសាទខេត្តស្ទឹងត្រែងបង្រ្កាបទូកឆក់ត្រីបាន១គ្រឿង

ស្ទឹងត្រែង៖កម្លាំងសហគមន៍នេសាទកោះស្រឡៅបានសហការជាមួយសហគមន៍ឃុំកោះស្នែងកោះកន្ធាយចំនួន៦នាក់ដេញស្ទាក់បង្ក្រាបបានទូកស្មាច់មួយគ្រឿង។តំណាងសហគមន៍នេសាទបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ២០២១នេះថា៖កម្លាំងសហគមន៍បានសហការចុះបង្ក្រាបនឹងឈានដល់រឹបអូសបានទូកស្មាច់មួយគ្រឿងកាលពីរសៀលថ្ងៃទី១០ខែមេសានៅម្តុំកន្ទុយកោះហិបឃុំកោះស្នែងស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។


សមាជិកសហគមន៍បានឱ្យដឹងទៀតថា។ពួកគាត់ពេលដេញស្ទាក់ជនប្រព្រឹត្តបទល្មើសបានក្រឡេកឃើញទូកសហគមន៍ដេញស្ទាក់ក៏បើកទូករត់នឹងឈប់ចតចោលរួចគេចខ្លួនបាត់។កម្លាំងសហគមន៍ក៏បានដកហូតវត្ថុតាងមានទូកស្មាច់មួយគ្រឿង,ម៉ាស៊ីនហ៊ីណូតា៧សេះមួយគ្រឿង,ឧបករណ៍ឆក់ត្រជាក់មួយគ្រឿងបញ្ជូនមកកាន់ជំនាញរដ្ឋបាលជលផលខេត្តស្ទឹងត្រែងដើម្បីបន្តនីតិវិធីច្បាប់។


លោកវង្សសាវឿននាយរងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានស្វាគមន៍និងកោតសរសើរចំពោះសកម្មភាពរបស់គណៈកម្មការសហគមន៍នេសាទដែលសហការគ្នាបានយ៉ាងល្អចុះបង្ក្រាបបទល្មើសនេសាទនៅតាមដងទន្លេនឹងទទួលបានផលវិជ្ជមានជាបន្តបន្ទាប់។ក្រៅពីនេះលោកក៏បានឧបត្ថម្ភប្រាក់មួយចំនួនដើម្បីជាការលើកទឹកចិត្តទៅដល់សហគមន៍ដែលបានខិតខំប្រឹងប្រែង៕ដោយ:សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *