សន្តិសុខ

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទរំលោភសេពសន្ទវ:

បន្ទាយមានជ័យ៖កម្លាំងអាវុធហត្ថខេត្តកាលពីថ្ងៃទី១៨ខែមេសាឆ្នាំ២០២១បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទរំលោភសេពសន្ទវ:លើនារីរួមបន្ទប់ជួលជាមួយប្រពន្ធរបស់ខ្លួន។ករណីនេះកើតឡើងវេលាទៀបភ្លឺថ្ងៃទី១៧ខែមេសាឆ្នាំ២០២១នៅបន្ទប់ជួលស្ថិតក្នុងភូមិសាមគ្គីមានជ័យក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


លោកវរសេនីយ៍ត្រី នួននីណារ៉ូមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា៖ ក្រោយពីទទួលបានបណ្តឹងពីនារីរងគ្រោះអាយុ៣២ឆ្នាំប្តឹងជនសង្ស័យឈ្មោះអៀកសេងថៃអាយុ៣៥ឆ្នាំដែលបានធ្វើសកម្មភាពគំរាមសម្លាប់និងបង្ខំនាងរំលោភសេពសន្ទវៈរហូតបានសម្រេច។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះអៀកសេងថៃបានសារភាពថា៖នៅល្ងាចថ្ងៃទី១៦ខែមេសាខ្លួនបានធ្វើដំណើរទៅក្រុងប៉ោយប៉ែតដើម្បីទៅលេងជាមួយប្រពន្ធដែលស្នាក់នៅបន្ទប់ជួលជាមួយនារីរងគ្រោះ។តែចៃដន្យមិនឃើញប្រពន្ធជួបតែនារីរងគ្រោះជាឱកាសល្អខ្លួនក៏បានឡើងដេកលើគ្រែជាមួយនាងដោយចាប់រំលោភតែនាងមិនព្រមខ្លួនក៏ចាប់ច្របាច់កនិងគំរាមសម្លាប់ចោលទើបនាងព្រមឱ្យរំលោភបានសម្រេច៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *