កម្សាន្ត ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

តារាកំប្លែង យេៗ និងតារាភេទទី៣ នាងសាមែល ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩

ភ្នំពេញ៖ភ្ញាក់ផ្អើលទាំងយប់ក្នុងចង្កោមអ្នកសិល្បៈបន្ទាប់ពីតារាសម្តែងនិងកំប្លែងនាងយេៗនិងតារាកំប្លែងសម្បុរខ្មៅភេទទី៣នាងសាមែលត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ដែលបង្កើតឱ្យមានការភ្ញាក់ផ្អើលខ្លាំងកាលពីយប់ថ្ងៃទី២០ខែមេសាឆ្នាំ២០២១។

បន្ទាប់ពីនាងបានប្រកាសលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន។ក្រៅពីអ្នកទាំងពីរក៏មានសមាជិកនៅផ្ទះរួមគ្នាម្នាក់ទៀតមានវិជ្ជមានជំងឺកូវីដ-១៩ខណៈដែលម្នាក់សមាជិកម្នាក់ទៀតនៅមិនទាន់រកឃើញវិជ្ជមានជំងឺនេះនៅឡើយ។

នាងយេៗបានបញ្ជាក់តាមទូរស័ព្ទថា៖នាងខកខានក្នុងការចេញទៅសម្តែងនិងទីកន្លែងផ្សេងៗទៀតជាច្រើនសប្តាហ៍មកហើយដែលនាងអាចឆ្លងពីសមាជិករស់នៅក្នុងផ្ទះជាមួយនាង។នាងថាប៉ុន្មានថ្ងៃមុននេះនាងមានអាការៈក្តៅខ្លួនបែបផ្តាសាយហើយក៏លេបថ្នាំព្រោះគិតថាជាការឈឺធម្មតា។

ប៉ុន្តែក្រោយមកនាងក៏មានអាការៈក្អកនិងហិតលែងដឹងក្លិនដែលស្របនឹងសមាជិករស់នៅផ្ទះជាមួយនាងគឺនាងសាមែលកើតអាការៈបែបនេះដំណាលនាងដែរ។ទើបសង្ស័យក៏នាំគ្នាទៅធ្វើសំណាកទើបលទ្ធផលតេស្តចេញមកមុននេះថានាងមានវិជ្ជមានជំងឺកូវីដ-១៩នេះរួមទាំងនាងសាមែលនិងសមាជិកក្នុងផ្ទះម្នាក់ទៀត។


នាងបានបន្តថា៖ម៉ោង៧យប់នេះនាងបានរៀបចំខ្លួនអីវ៉ាន់រួចជាស្រេចរង់ចាំរថយន្តពេទ្យមកទទួលយកទៅបន្ទប់ព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល។ប៉ុន្តែនាងមិនដឹងថាទៅទីណានៅឡើយ។នាងថាកន្លងមកនាងពិតជាប្រយ័ត្នណាស់ ប៉ុន្តែពេលនេះធ្លោយទាល់តែបាន ។

គួរបញ្ជាក់ថា៖ក្រោយផ្ទុះឆ្លងជំងឺកូវីដ-១៩នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមកមានសិល្បករមួយចំនួនបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ដោយពួកគេបានជាសះស្បើយនិងមានសិល្បករម្នាក់បានស្លាប់ហើយករណីនាងយេៗនិងនាងសាមែលគឺជាករណីថ្មីដែលកើតមានឡើងក្នុងចង្កោមអ្នកសិល្បៈ៕សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *