សន្តិសុខ

រថយន្តធំបើកធ្លាក់ផ្លូវបណ្តាលឱ្យក្រឡាប់នៅស្រុកព្រៃនប់

ព្រះសីហនុ៖រថយន្តធំមួយគ្រឿងបានធ្លាក់ផ្លូវពេលបើកបរបណ្តាលឱ្យក្រឡាប់តែមិនមានអ្នករងគ្រោះថ្នាក់ទេ។ ហេតុការណ៍នេះស្ថិតនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ។

សាក្សីបានឱ្យដឹងថា៖រថយន្តគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយខ្លួនឯងនេះ ម៉ាកUSA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ៣D-៦១៣២ ដែលមានទិសដៅពីជើងទៅត្បូង។លុះមកដល់កន្លែងកើតហេតុក្នុងស្ថានភាពផ្លូវសើម រថយន្តបានរអិលមកខាងស្តាំដៃ ធ្លាក់ផ្លូវក្រឡាប់តែម្តង ។

អ្នកបើកបរមិនស្គាល់អត្តសញ្ញាណទេព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់។ករណីគ្រោះថ្នាក់នេះមិនបណ្តាលឱ្យប៉ះពាល់ដល់មានមនុស្សទេ។បច្ចុប្បន្នរថយន្ត កំពុងស្ទួចចេញពីកន្លែងកើតហេតុ៕ដោយ៖ចំប៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *